ព័ត៌មាន
យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ៥២០នាក់ នៅខេត្តកំពង់ឆ្នាំង ត្រៀមខ្លួនចូលហ្វឹកហ្វឺននៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ
កំពង់ឆ្នាំង៖ យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធាចំនួន ៥២០នាក់ នៅខេត្តកំពង់ឆ្នាំង បានបង្ហាញនូវទឹកចិត្តរំភើបរីករាយ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមវគ្គហ្វឹកហ្វឺនយោធាដំបូង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ការស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធានេះ គឺជាការបង្ហាញពីស្មារតីស្នេហាជាតិ ការទទួលខុសត្រូវ និងឆន្ទៈក្នុងការចូលរួមការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
យុវជនទាំងនេះបានបង្ហាញពីការតាំងចិត្តថា ការចូលបម្រើក្នុងជួរកងទ័ព គឺជាបំណងប្រាថ្នាមួយដែលពួកគេមានចិត្តចង់ចូលរួមបំពេញតួនាទីជាពលរដ្ឋល្អ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពរបស់ប្រទេសជាតិ។ ពួកគេរំពឹងថា តាមរយៈការហ្វឹកហ្វឺននេះ នឹងទទួលបានចំណេះដឹង ជំនាញយោធា វិន័យ និងការហាត់ពត់លត់ដំរាងកាយ ស្មារតី ដើម្បីក្លាយជាកងទ័ពដែលមានសមត្ថភាព រឹងមាំ និងមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិ។ ការចូលរួមបំពេញកាតព្វកិច្ចយោធា ក៏ជាឱកាសសម្រាប់យុវជនក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន រៀនសូត្រពីការរស់នៅជាក្រុម ការគោរពវិន័យ ការសាមគ្គីភាព និងការគោរពបទបញ្ជា ដែលជាមូលដ្ឋានសំខាន់ក្នុងការកសាងកម្លាំងការពារជាតិឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។
យោងតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវបានកំណត់ជាថ្ងៃបើកវគ្គហ្វឹកហ្វឺនដំបូងសម្រាប់យុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា។ កាលបរិច្ឆេទនេះ ត្រូវបានប្រកាសដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
គួររំលឹកថា ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក៏ជាថ្ងៃខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ការចាប់ផ្តើមវគ្គហ្វឹកហ្វឺនយោធានៅថ្ងៃដ៏មានសារៈសំខាន់នេះ ត្រូវបានចាត់ទុកថា ជាឱកាសមួយដែលបង្ហាញពីស្មារតីស្នេហាជាតិ និងការចូលរួមរបស់យុវជនក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។
ការត្រៀមខ្លួនរបស់យុវជនស្ម័គ្រចិត្តទាំង ៥២០នាក់ នៅខេត្តកំពង់ឆ្នាំង បានបង្ហាញពីឆន្ទៈ និងការតាំងចិត្តរបស់យុវជនក្នុងការចូលរួមបម្រើប្រទេសជាតិ ព្រមទាំងជាកម្លាំងបន្តវេនដ៏សំខាន់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការពារបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង្ស៕ កាំង ហុងវាស្នា
សូមជម្រាបជូនផងដែរថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការជ្រើសរើសប្រជាពលរដ្ឋខ្មែរ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ ដោយសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋខ្មែរដែលមានអាយុពី ១៨(ដប់ប្រាំបី) ឆ្នាំដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤(ម្ភៃបួន)ខែ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ចំនួន ១០ ០០០ (ដប់ពាន់) នាក់ សម្រាប់ឆ្នាំ២០២៦៕





-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ