ព័ត៌មាន
ឯកឧត្តម វ៉ី សំណាង រួមទាំងសប្បុរសធម៌ បាននាំយកអំណោយជាទឹកអាកុលចំនួន១ម៉ឺនលីត្រជូនមន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាអង្គរ បានទទួលនូវអំណោយ សប្បុរសធម៌ របស់ក្រុមហ៊ុន ដាវីស៊ីអេច អ៊ីមផត អិចផត ឯ.ក និងក្រុមហ៊ុន សុខ ធារ៉ា ចំនួន១ម៉ឺនលីត្រជារៀងរាល់ខែ ដើម្បីប្រើប្រាស់។
ការប្រគល់ជូននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០៥នេះ ដោយមានវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ តំណាងកិត្តិយសក្រុមហ៊ុន ដាវីស៊ីអេច អ៊ីមផត អិចផត បាននាំយក អាល់កុល ជូនជាអំណោយ ដល់មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាអង្គរ ចំនួន១ម៉ឺនលីត្រ រួមមាន៖ កម្រិតអាល់កុល៧៥%ចំនួន៥ពាន់លីត្រ និង កម្រិតអាល់កុល៩៧% ចំនួន៥ពាន់លីត្រ ស្មើរនឹង៣៣៤កាន ជារៀងរាល់ខែ ដើម្បីសម្រាប់ប្រើប្រាស់ក្នុងតម្រូវការរបស់មន្ទីរពេទ្យ និងចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការទប់ស្កាត់ការរីករាលដាលឡើងវិញ នៃជំងឺឆ្លងថ្មី កូវីដ១៩ ប្រភេទបំប្លែងថ្មី JN.1។
ជាមួយគ្នានោះឯកឧត្ដម វ៉ី សំណាង តំណាងក្រុមហ៊ុន បានថ្លែង អំណរអរគុណកោតសរសើរ ចំពោះ គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតទាំងអស់ដែលកំពុងថែរក្សា ព្យាបាលអ្នកជំងឺ ដោយសេចក្តីស្រលាញ់បរិសុទ្ធ ការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ពួកគាត់ ដោយគ្មានការស្ទាក់ស្ទើរ។ បន្ថែមទៀតនោះឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា នឹងបន្តរផ្ដល់នូវអាល់កុលទឹកដល់បណ្ដាក្រសួងស្ថាប័ន្ថ រដ្ឋបាលរាជធានីខេត្ត និងតាមមន្ទីពេទ្យផ្សេងៗ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាជំងឺឆ្លង ជាពិសេស ក្នុងការទប់ស្កាត់ការីករាលដាលឡើងវិញ នៃជំងឺឆ្លងថ្មី កូវីដ១៩ ប្រភេទបំប្លែងថ្មីJN.1។
ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុនបានផលិតផលកែច្នៃឡើងវិញ ពីសម្ភារៈដែលត្រូវបានបោះចោលចេញពីកាកសំណល់ស្រាបៀ ត្រូវបានផលិតជាអាល់កុលទឹក ប្រើប្រាស់សម្រាប់ជួយដល់វិស័យសុខាភិបាល ជាពិសេសតាមបណ្ដាមន្ទីពេទ្យ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា ដែលកែច្នៃដោយសិប្បកម្ម ក្រុមហ៊ុន ដាវី ស៊ីអេច ដែលជាក្រុមហ៊ុនស្នាដៃកូនខ្មែរដំបូងនៅកម្ពុជាដែលមានការទទួលស្គាល់ និងឯកភាពគាំទ្រដោយក្រសួងបរិស្ថាន និងការចុះបញ្ជីម៉ាកពីក្រសួង ពាណិជ្ជកម្មផងដែរ។
ក្នុងឱកាសនោះ មន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងថា សម្ភារនេះបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើការ ក្នុងមន្ទីរពេទ្យទាំងមូល និង ទុកប្រើប្រាស់ ជាប្រចាំថ្ងៃដែលមាន ជំងឺរាតត្បាតនៃជំងឺឆ្លងផ្សេងៗ ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា៕ អត្ថបទ៖ កុម្ភៈ









-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន6 days agoពលរដ្ឋខ្មែរ៩នាក់បានស្លាប់ក្នុងនោះមានទារកម្នាក់ និងរងរបួសជាង៤០នាក់ដោយសារការបាញ់ប្រហាររបស់ទាហានឈ្លានពានថៃ