ព័ត៌មាន
ស្មារតីជាតិនិយម សម្ព័ន្ធភាពបក្សនយោបាយចំនួន ២៦ បក្សនាំអំណោយជូនកងទ័ពជួរមុខនៅតំបន់មុំ៣
គណបក្សនយោបាយចំនួន២៦គណបក្ស ដែលជាសម្ព័ន្ធភាព បាននាំអំណោយចែកជូនកងទ័ពនៅតំបន់មុំ៣ ក្នុងខេត្តព្រះវិហារ ដែលសកម្មភាពនេះបានបង្ហាញពីស្មារតីជាតិនិយមក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទោះបីមកពីគណបក្សណាក៏ដោយ។

តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្ព័ន្ធភាពគណបក្សនយោបាយចំនួន ២៦ គណបក្សដឹកនាំដោយ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ និងឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានដឹកនាំគណៈប្រតិភូប្រធានគណបក្សនយោបាយ ចូលរួមក្នុងពិធីសំណេះសំណាល និងនាំនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ចែកជូនដល់កងទ័ពនៃបញ្ជាការដ្ឋានកងអង្គរក្ស ដែលឈរជើងតាមបន្ទាត់ព្រំដែននៅតំបន់មុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក រឿង វុទ្ធី មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្ស តំណាងឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស។

ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានសម្តែងការពេញចិត្តចំពោះសកម្មភាពរបស់គណបក្សនយោបាយដែលមាននិន្នាការផ្សេងគ្នា ប៉ុន្តែក្នុងកាលៈទេសៈដ៏សំខាន់នេះគណបក្សនយោបាយបានរួបរួមគ្នាបង្ហាញពីស្មារតីខ្មែរតែមួយ និងសាមគ្គីជាធ្លុងមួយ ក្នុងការគាំទ្រដល់គោលជំហររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារបូរណទឹកដី ដើម្បីជាតិមាតុភូមិ។

ឯកឧត្តមបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ ថ្លែងថា សកម្មភាពចែកអំណោយជូនកងទ័ពនាពេលនេះ ជាការបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិរបស់ប្រជាជនខ្មែរគ្រប់និន្នាការ ដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខ ដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជា។
តាមរយៈការចូលរួមឧបត្ថម្ភថវិការបស់សម្ព័ន្ធភាពគណបក្សនយោបាយចំនួន ២៦គណបក្ស គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅខេត្តរតនគិរី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់បងប្អូនក្នុង និងក្រៅប្រទេស ដែលបានចូលរួមផ្ដល់ជាសម្ភារៈស្បៀង អាហារដល់កងទ័ពនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដីនេះ ជាការលើកទឹកចិត្តមួយយ៉ាងសំខាន់ដល់កងទ័ព៕ អត្ថបទ៖ សេក ឧត្តម






-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង