ព័ត៌មាន
អាជ្ញាធរអំពាវនាវពលរដ្ឋចូលរួមថែរក្សាបរិស្ថាន ខណៈសំរាមថង់ប្លាស្ទិកនៅតែបន្តមានលើឆ្នេរកោះស្តេច
អាជ្ញាធរ និងមន្រ្តីជំនាញបរិស្ថានបានក្រើនរម្លឹកពលរដ្ឋឱ្យចូលរួមថែរក្សាបរិស្ថាន អនាម័យ ខណៈសំណល់សំរាមប្រភេទថង់ប្លាស្ទិក ត្រូវបានគេសង្កេតឃើញនៅតែកើតមានរសាត់អណ្តែតលើឆ្នេរកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ប្រយុទ្ធប្រឆាំងនិងការបំពុលដោយប្លាស្ទិក នៅថ្ងៃទី៧ ខែមិថុនានេះ លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានលើកឡើងថា ការរស់នៅក្នុងសហគមន៍មានសោភ័ណ្ឌភាពបរិស្ថានល្អស្អាត គឺមិនត្រឹមតែធ្វើឱ្យពលរដ្ឋរស់នៅប្រកបដោយផាសុខភាពមាំមួននោះទេ ពោលគឺបង្កើនការទាក់ទាញកំណើនភ្ញៀវទេសចរមកលេងកម្សាន្តនៅលើកោះស្តេចកាន់តែច្រើនផងដែរ។

លោកបានបន្តថា សំរាមជាថង់ប្លាស្ទិកបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្ស សត្វ និងជីវៈចម្រុះនានា មិនថានៅលើគោក ឬក្នុងទឹកនោះទេ ពីព្រោះសំរាមថង់ប្លាស្ទិកស្ថិតនៅយូរ មិនងាយរលាយ គឺមានរយៈពេលរាប់រយ ពាន់ឆ្នាំ។ ដូច្នេះលោក និងមន្រ្តីជំនាញពាក់ព័ន្ធស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមការពារថែរក្សាបរិស្ថានអនាម័យឱ្យបានស្អាតល្អឡើងវិញ ជៀសវាងការចោលទៅក្នុងទឹកសមុទ្រ។

ដោយឡែកឯកឧត្តម ហួត រិទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ មើលឃើញថា ការរៀបចំទុកដាក់សំរាមគ្រប់ប្រភេទអោយបានត្រឹមត្រូវ គឺប្រជាពលរដ្ឋចាំបាច់រួមគ្នាអនុវត្តន៍អោយបានល្អមានសណ្តាប់ធ្នាប់ ដើម្បីឱ្យក្រុមហ៊ុនប្រមូលសំរាមដឹកយកទៅទីលានចាក់សំរាម។
ឯកឧត្តម បន្ថែមទៀតថា កោះស្តេចជារមណីយដ្ឋានមួយដែលមានសក្តានុពលវិស័យទេសចរណ៍ប្រសិនបើអ្នកទេសចរជាតិ និងអន្តរជាតិមកលេងប្រទះឃើញសហគមន៍មានសុទ្ធតែសំរាម យ៉ាងដូច្នេះច្បាស់ជាគេលែងចង់មកលេងទៀតហើយ៕







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់