ព័ត៌មាន
រដ្ឋបាលឃុំថ្មី អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អប្រសើរ
ស្វាយរៀង ÷ លោក ឡឹក សំអុន មេឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងឱកាសផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅភូមិព្រៃវល្ល័ ឃុំថ្មី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍ btv ឱ្យដឹងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥នេះ នៅក្នុងភូមិសាស្ត្រឃុំ មានសន្តិសុខល្អប្រសើរ តាមរយៈការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពឃុំ និងការចូលរួមបន្ថែមពីប្រជាការពារនៅតាមភូមិទាំង៦របស់ឃុំ។
លោកបានបញ្ជាក់បន្ថែមថា ក្រៅពីរក្សាបានសុវត្ថិភាពសន្តិសុខសង្គម ឃុំត្រូវបានក្រសួងបរិស្ថានធ្វើការជ្រើសរើស និងចាត់ទុកជាឃុំមានអនាម័យ និងបរិស្ថានល្អផងដែរ។ សូមបញ្ជាក់ថា ឃុំថ្មី ជាឃុំមួយក្នុងចំណោមភូមិទាំង១១របស់ស្រុកកំពង់រោទិ៍ ឃុំនេះមានខ្សែបន្ទាត់ជាប់ព្រំប្រទល់ដែនកម្ពុជា វៀតណាម ទីប្រជុំជនភូមិព្រៃវល្ល័ ត្រង់ចំណុចបង្គោលព្រំដែនលេខ ២១១ ៕




-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង