ព័ត៌មាន
ឯកឧត្តមឈឹម សៅគី៖ កោតសរសើរនាយកដ្ឋានវិស្វកម្មដែលថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋក្នុងសហគមន៍
កំពង់ឆ្នាំង ៖ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានស្ថាបនាផ្លូវក្រាលបេតុង នៅក្នុងស្រុករលាប្អៀរ និងបានថែទាំរហូតបញ្ចប់សុពលភាព ដោយរក្សាបាននូវគុណភាពល្អប្រសើរ សម្រាប់បម្រើជាប្រយោជន៍ប្រើប្រាស់យូរអង្វែងដល់សាធារណជនទូទៅ ជាពិសេសប្រជាជននៅមូលដ្ឋាន។
ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ៣ ខ្សែ មាន ៥ កំណាត់ ប្រវែងសរុប ១ ៧៥០ ម៉ែត្រ, ទទឹង ៥ ម៉ែត្រ, និងសំណង់ សិល្បការ្យផ្សេងៗ នៅឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រោមការដឹកនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លំាង និងបានចុះពិនិត្យដោយផ្ទាល់ នៅតាមបណ្តាខេត្តនានា នៅលើការងារស្ថាបនាផ្លូវជនបទ ព្រោះផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡាគ្នា ជាពិសេសទៅកាន់តំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ ចាប់តាំងពីការស្ថាបនា និងថែទាំរហូតដល់បញ្ចប់សុពលភាព ដោយបានរក្សានូវគុណភាព និងសោភ័ណភាពផ្លូវបានល្អប្រសើរ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍នៅតាមទីក្រុង ទីប្រជុំជន និងតាមជនបទ ឱ្យមានផ្លូវ ទឹក ភ្លើង សាលារៀន និងមណ្ឌលសុខភាពជាដើម ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាផ្សេងៗ ដែលនេះជាការជំរុញបង្កើតសុខដុមរមនានៅក្នុងសង្គមដ៏រុងរឿង។
ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សមិទ្ធផលជាប្រវត្តិសាស្រ្ត ផ្លូវបេតុងប្រកបដោយគុណភាព នៅក្នុងមូលដ្ឋានរបស់ពួគគាត់ ដែលនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ លើកកម្ពស់ប្រជាពលរដ្ឋមូលដ្ឋាន មានជីវភាពកាន់តែប្រសើរ ព្រោះថានៅពេលដែលមិនទាន់មានការស្ថាបនាផ្លូវនេះ ពួកគាត់តែងតែជួបការលំបាកជាច្រើន នៅក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការរកស៊ីទទួលទានផ្សេងៗ ជាពិសេសនៅពេលដែលមានបញ្ហាជំងឺដង្កាត់ ដែលត្រូវការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យជាដើម។
ឯកឧត្តម ឈឹម សៅគី ក៏បានស្នើដល់អាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយផ្លូវទាំងនោះ សូមចូលរួមថែទាំផ្លូវ និងសំណង់សិល្បការ្យផ្សេងៗ តាមបណ្តោយផ្លូវទាំងនោះបានគង់វង្សសម្រាប់ការប្រើប្រាស់យូរអង្វែង, ព្រោះថាការចូលរួមចំណែករបស់អាជ្ញាធរ និងប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកដ៏ធំធេងជាមួយជាមួយរាជរដ្ឋាភិបាល ក្នុងការថែទាំសម្បត្តិសាធារណៈ សម្រាប់ជាប្រយោជន៍ជាតិយើងទាំងមូល៕
អត្ថបទ៖ សុន រ៉ាឌី
























-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង