Connect with us

ព័ត៌មាន

ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើ​ការពង្រឹង​ភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពល ប្រកបដោយចីរភាព

ភ្នំពេញ៖ នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការ​ផ្តល់​ឥណទាន​សម្បទាន​ប្រាក់​យ៉េន​របស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ ចំនួន ៣០ ប៊ីលានយ៉េន (ប្រមាណ២០០ លាន​ដុល្លារអាម៉េរិក) សម្រាប់អនុវត្ត “គម្រោងគាំទ្របន្ទាន់លើការ ពង្រឹងភាពធន់សេដ្ឋកិច្ច និងការ​ផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព»។

គម្រោងនេះមាន​គោលបំណងគាំទ្រការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកាត់បន្ថយផល ប៉ះ​ពាល់សង្គម-សេដ្ឋកិច្ច តាមរយៈវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុង​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ ក៏ដូចជាការទ្រទ្រង់ជីវភាពរស់នៅ ការគ្រប់គ្រងនិងក្នុងអន្តរកាលនៃបញ្ហាថាមពល។ ការ​បន្ត​ផ្តល់​ជំនួយ ហិរញ្ញវត្ថុនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលជប៉ុន ក្នុងការ​លើក​កម្ពស់​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia