ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិបាលខេត្តព្រះវិហារ ជួបសំណេះសំណាល និងតម្រង់ ទិសការងារ ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីព័ត៌មានខេត្ត
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ទីរព័ត៌មានខេត្តព្រះវិហារ ដែលមានស្នាដៃក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាននាពេលកន្លងមក ដោយបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព និងវិជ្ជាជីវៈដ៏ប៉ិនប្រសប់របស់មន្ត្រីទាំងអស់។ លើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តកោតសរសើរជាពិសេសដល់មន្ទីរព័ត៌មាន ដែលស្ថិតក្រោមការដឹកនាំរបស់លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរ ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមត្ថភាព ជាក់ស្ដែងមន្ត្រីឆ្នើមពីររូបរបស់មន្ទីរ ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ដែលនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់លាស់ពីគុណភាព នៃការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពមន្ត្រីនៅមន្ទីរព័ត៌មានខេត្តព្រះវិហារ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដល់នូវអនុសាសន៍សំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។ ឯកឧត្តម បានក្រើនរំឭកដល់មន្ដ្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវឱ្យបានខ្ពស់ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ដោយកុំធ្វើឱ្យតែរួចពីដៃ ឬធ្វើការយកល្អតែមុខថ្នាក់ដឹកនាំ ប៉ុន្ដែក្រោយខ្នងធ្វើមិនបានល្អ។
ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា បច្ចុប្បន្នមន្ដ្រីរាជការក្រសួងព័ត៌មាន ក៏ដូចជាមន្ទីរ ព័ត៌មានតាមបណ្ដាខេត្ត មានភារកិច្ចសំខាន់ៗចំនួនពីរយ៉ាង៖ ទី១.ការងារស្នូល គឺជាការងារសំខាន់បំផុតក្នុងការគ្រប់គ្រងលើវិស័យព័ត៌មាន និងសោតទស្សន៍ រួមបញ្ចូលទាំងការធានាសណ្ដាប់ធ្នាប់សារព័ត៌មាន និងការផ្សព្វផ្សាយនានា រាប់ចាប់ពីការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា រហូតដល់ការគ្រប់គ្រងលើការប្រើប្រាស់ ប៉ាណូ និងអាហ្វីស ឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ, ទី២.ក្រៅពីការងារស្នូល មន្ត្រីព័ត៌មានក៏មានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្ររាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត។ ការងារនេះផ្ដោតសំខាន់លើកិច្ចការព័ត៌មាន និងសារធារណមតិ មន្ត្រីត្រូវមានភារកិច្ចប្រមូល តាមដាន និងរាយការណ៍ព័ត៌មានសំខាន់ៗ ជូនថ្នាក់ដឹកនាំជាប្រចាំ។ លើសពីនេះ ក៏ត្រូវចូលរួមយ៉ាងសកម្មក្នុងការ គ្រប់គ្រងសតិអារម្មណ៍របស់មហាជន ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការញុះញង់ និងធានាបាននូវស្ថិរភាពសង្គម។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ឱ្យបន្តបង្កើនការផលិត និងផ្សព្វផ្សាយនូវព័ត៌មានដែលឆ្លុះបញ្ចាំងពីភាពវិជ្ជមាន។ គោលបំណងសំខាន់គឺដើម្បីបង្ហាញជូនប្រជាពលរដ្ឋបានដឹងច្បាស់លាស់អំពី សក្ដានុពលដ៏សម្បូរបែប ក៏ដូចជាសមិទ្ធផលនានា ដែលខេត្តព្រះវិហារ សម្រេចបាននាពេលកន្លងមក និងកំពុងបន្តសម្រេចបាន។ ដែលការងារនេះមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹង និងជំនឿទុកចិត្តរបស់សាធារណជនចំពោះការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានផ្ដាំផ្ញើដល់មន្ដ្រីទាំងអស់ ឱ្យមានសាមគ្គីភាព ខិតខំប្រឹងប្រែងធ្វើការងារ ហើយត្រូវគិតគូរថាការលះបង់ពីការផលិត និងការផ្សព្វផ្សាយរបស់មន្ដ្រី គឺជាការចូលរួមពង្រឹងនូវសន្ដិភាពរបស់កម្ពុជាយើង ដើម្បីឱ្យប្រជាជនទទួលបានព័ត៌មានពិត ត្រឹមត្រូវ ពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឱ្យសង្គមជាតិរឹងមាំ ប្រជាជនមានការយល់ដឹង មិនជឿតាមការបោកបញ្ឆោត ញុះញង់ និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ៕














-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម