ព័ត៌មាន
ជនសង្ស័យ០៣នាក់ជាមុខសញ្ញាចាស់ ធ្វើសកម្មភាពឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវនគរបាលខណ្ឌ៧មករា ឃាត់ខ្លួន
ភ្នំពេញ៖ ជនសង្ស័យចំនួន០៣នាក់ជាមុខសញ្ញាចាស់ ធ្វើសកម្មភាពឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលធ្វើឲ្យជនរងគ្រោះជាច្រើននាក់បានរងរបួស និងបាត់បង់ទ្រព្យសម្បិត្ត ដូច្នេះក្រោយបន្តធ្វើសកម្មភាពឆក់ ត្រូវនគរបាលខណ្ឌ៧មករា ឃាត់ខ្លួន។
ប្រតិបត្តិការនេះបានធ្វើឡើង វេលាម៉ោង ១៣និង៤៥នាទីរសៀលនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានបទបញ្ជាពីឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនបានភ្លាមៗ។
ជនសង្ស័យ ០៣នាក់ មានឈ្មោះទី ១-ហោ វណ្ណ ហៅ ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ ។ទី២-សុខ ខេង ហៅ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ ។និងទី៣-មាស សុវណ្ណរ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ ។
ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យបានសារភាពថា កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃប្រជាពលរដ្ឋនៅចំណុចមុខស្តាតអូឡាំពិក ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពិតប្រាកដមែន។
នគរបាលជំនាញនៃអធិការនគរបាលខណ្ឌ៧មករា បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង០៣នាក់នេះជាមុខសញ្ញាចាស់ធ្លាប់ជាប់ ធ្លាប់ជាប់ពន្ធនាគារ ចេញមកវិញ អំឡុងឆ្នាំ២០២២និង២០២៣ បានបន្តធ្វើសកម្មភាពឆក់យ៉ាងសកម្មភាពក្នុងរាជធានីភ្នំពេញ សរុបចំនួន០៨ករណី រួមមានក្នុងមូលដ្ឋាន ៖ ក្នុងមូដ្ឋាន៧មករា ០៣ ករណី, ដូនពេញ ០១ ករណី, ទួលគោក ០២ ករណី, ចំការមន ០១ ករណីនិងឬស្សីកែវ ០១ ករណី។
សូមបញ្ជាក់ថា ក្រោយធ្វើការបង្ក្រាបជនសង្ស័យទាំងនេះបាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តឧបត្ថម្ភថវិកា២លានរៀលលើកទឹកចិត្តដល់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាដែលបានបង្រ្កាបបានដោយជោគជ័យ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាល ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌ៧មករា កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនិតិវិធី៕ អត្ថបទ៖ កុម្ភៈ







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់