ព័ត៌មាន
ប្រតិភូកម្ពុជាចូលរួមកម្មវិធីបើកសន្និសីទលើកទី១៨ របស់រដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅការិយាល័យកណ្តាលនៃអង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉ក
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូកម្ពុជាដែលមាន ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួង ស. អ.យ. និងជាប្រធាន ក.ស.ជ. និងឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនិងជាសមាជិកអចិន្រ្តៃយ៍នៃ ក.ស.ជ. ឯកឧត្តម ម៉ៅ ទិត្យារុណ អគ្គរាជទូតរង លោក ចាន់ ប៊ុណ្ណារិទ្ធិ ទីប្រឹក្សានិងលោក ហួត ឃាង លេខាទី២ នៃស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចូលរួមកម្មវិធីបើកសន្និសីទលើកទី១៨ របស់រដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅការិយាល័យកណ្តាលនៃអង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សន្និសីទលើកទី១៨នេះដឹកនាំដោយឯកឧត្តម Jayantha Jayasuriya ប្រធាននៃសន្និសីទនិងជាឯកអគ្គរដ្ឋទូតនៃប្រទេសស្រីលង្កាប្រចាំអង្គការសហប្រជាជាតិ ជាមួយលោកជំទាវ Amina J.Mohammed អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិតំណាងឯកឧត្តមអគ្គលេខាធិការ អ.ស។
ក្នុងកម្មវិធីបើកនេះមានវាគ្មិនដូចជា ឯកឧត្តម Philemon Yang ប្រធានសមាជ អ.ស លោកស្រី Miyeon Kim ប្រធានគណៈកម្មាធិការសិទ្ធិជនពិការនៃ អ.ស លោកស្រី Heba Hagrass អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជនពិការ និងលោកបណ្ឌិត Joseph Murray, តំណាងអង្គការសង្គមស៊ីវិល សម្ព័ន្ធអង្គការជនពិការ និងសហព័ន្ធជនមានពិការភាពគ-ថ្លង់។
នៅក្នុងសន្និសីទលើកទី១៨នេះមានសមាជិកមកពី ១៩៣ប្រទេស លើសឆ្នាំ២០២៤ ចំនួន ១ប្រទេសដែលជាប្រទេសដែលទើបតែបានផ្តល់សច្ចាប័ន្ធអនុសញ្ញាស្តីពីសិទ្ធិជនពិការក្នុងឆ្នាំ២០២៤។
នៅក្នុងរបៀបវារៈទី២ ប្រធានសន្និសីទបានអនុញ្ញាតឱ្យតំណាងប្រទេសនិងស្ថាប័នចំនួន៩១ លើ១៦៥ បានឡើងថ្លៃងការណ៍ ក្នុងនោះក៏មានតំណាងកម្ពុជាផងដែរគឺ ឯកឧត្តម ម៉េត មករា ប្រធានប្រតិភូបានឡើងថ្លែងសម្រាប់រយៈពេល ៣នាទីផងដែរ៕




-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ