ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល៖ «ក្មួយៗ ត្រូវខិតខំសិក្សា ដើម្បីកសាងសមត្ថភាពក្លាយជាក្តីសង្ឃឹមរបស់ក្រុមគ្រួសារ សង្គមជាតិ ជាពិសេសអ្នកជំងឺ»
ភ្នំពេញ៖ នៅថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបង្រៀនទ្រីស្តី និងថ្នាក់បង្ហាញត្រាប់ ដោយពុំជូនដំណឹងជាមុន នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យដោយផ្ទាល់នៅក្នុងថ្នាក់រៀន ទាំងការបង្រៀនរបស់សាស្រ្តាចារ្យ និងនិស្សិត។ ឯកឧត្តមសាស្រ្តាចារ្យ បានចែករំលែកវិធីសាស្រ្តគន្លឹះដល់ក្មួយនិស្សិត ក្នុងការសិក្សារៀនសូត្រ ត្រូវមានភាពរវៀសរវៃ រហ័ស ឆន្ទៈរៀនសូត្រ ប្រើពេលវេលាសិក្សាឱ្យបានត្រឹមត្រូវ និងឱ្យអស់ពីលទ្ធភាព ទាំងការស្តាប់ និងការកត់ត្រា ព្រមទាំងត្រូវមានភាពក្លាហានលើកជាសំណួរឱ្យបានច្រើន ដល់គ្រូបង្រៀន។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ការសិក្សាមិនចេះចប់នោះទេ ទាំងពេលការសិក្សា រហូតដល់ពេលបំពេញការងារ ក៏ត្រូវបន្តសិក្សាជាប្រចាំ ដើម្បីបន្តពង្រឹងសមត្ថភាព ការធ្វើនវានុវត្តស្របតាមសម័យកាល និងស្វែងយល់នូវវិធីសាស្រ្តថ្មីៗបន្ថែមទៀត។ ពេលក្មួយបញ្ចប់ការសិក្សា ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដែលជាក្តីសង្ឃឹមរបស់អ្នកជំងឺ។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ចំនួន ៤ ចំណុច ជូនសាស្រ្តាចារ្យ រួមមាន៖ ១) បន្តរៀនសូត្រជាប្រចាំ សំដៅបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួន ឱ្យបានជាប្រចាំ ២) បណ្តុះបណ្តាលបន្តដល់អ្នកជំនាន់ក្រោយ ឱ្យមានសមត្ថភាព និងក្លាយជាអ្នកបន្តវេន ៣) ពង្រឹងសមត្ថភាព គរុកោសល្យ និងស្រាវជ្រាវ ឱ្យទាន់សម័យ ៤) ត្រូវមាននវានុវត្តន៍ក្នុងការបង្រៀន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ខិតខំបន្ថែមទៀត វិនិយោគលើឧបករណ៍បង្រៀន និងបង្ហាញត្រាប់ បញ្ចូលបន្ថែមការបង្រៀន និងការវាយតម្លៃនិស្សិតលើក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត តាំងពីឆ្នាំដំបូង ក្នុងពេលសិក្សាពាក់កណ្តាលកម្មវិធីសិក្សា រហូតដល់ឆ្នាំបញ្ចប់ សំដៅពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈនិស្សិត ឱ្យមានឥរិយាបទ ល្អប្រពៃ ក្នុងការប្រាស្រ័យទំនាក់ទំនងជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការគាំទ្រដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឱ្យបន្តខិតខំពង្រឹងគុណភាពបណ្តុះបណ្តាល ដើម្បីផលិតធនធានមនុស្សដែលមានគុណភាពខ្ពស់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនអ្នកជំងឺប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។






-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម