ព័ត៌មាន
បារាំងអាចនឹងជួយផ្តល់ឯកសារនានាដល់កម្ពុជា ខណៈកំពុងមានជម្លោះជាមួយថៃ នៅតាមព្រំដែន
នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកប្រធានាធិបតីបារាំងអេម៉ាណុយ អែល ម៉ាក្រុង បានសន្យាថា បារាំងអាចនឹងផ្តល់ឯកសារនានាដល់ភាគីកម្ពុជា ទាក់ទងនឹងបញ្ហាជម្លោះជាមួយថៃ នៅតាមព្រំដែន ជាពិសេសពេលដែលកម្ពុជា ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJនោះ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីនៃកម្ពុជា ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានឲ្យដឹងថា ក្រោយកិច្ចប្រជុំខាងលើនេះ សម្តេចធិបតី បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយប្រធានាធិបតីបារាំង ហើយក្នុងកិច្ចជំនួបនោះ សម្តេចធិបតី បានលើកឡើងអំពីបញ្ហាជម្លោះកម្ពុជា និងថៃ នៅតាមព្រំដែននាពេលបច្ចុប្បន្ននេះ និងគោលជំហរកម្ពុជា ដែលនឹងប្តឹងទៅកាន់តុលាការឡាអេ ទាក់ទងនឹងការឈ្លានពានរបស់ថៃ មកលើកកម្ពុជា នាពេលមុខនេះ។
បើតាមឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបខាងលើនោះ លោក ម៉ាណូ អែល ម៉ាក្រុង បានសន្យាចំពោះមុខសម្តេចធិបតីថា «បារាំងនឹងផ្តល់ឯកសារនានា ដល់ភាគីកម្ពុជា និងថៃ ទាក់ទងនឹងបញ្ហានេះ»។ ជាពិសេសពេលដែលកម្ពុជា ប្តឹងទៅតុលាការឡាអេ លើសំណុំរឿងតំបន់មុំ៣ ប្រាសាទតាមាន់តូច តាមាន់ធំ និងតាក្របីជាដើម។
សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋុមន្រ្តីនៃកម្ពុជា បានឆ្លៀតឱកាសជួបថ្នាក់ដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ក្នុងនោះ មានប្រធានាធិបតី បារាំងលោក ម៉ាណូអែល ម៉ាក្រុង ថ្នាក់ដឹកនាំគុយឌឺវ័រ មេសហគមន៍អឺរ៉ុប បែលហ្សិក និងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀត ខណៈកិច្ចជំនួបនោះ គឺដើម្បីពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី៕អត្ថបទបាន ចក់


-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ