ព័ត៌មាន
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម អំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមបរិច្ចាឈាមដោយស្ម័គ្រចិត្ត
កម្ពុជា នឹងប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់កី្តសង្ឃឹម យើងរួមគ្នាសង្រ្គោះជីវិត» ១៤ មិថុនា ២០២៥ខាងមុខនេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះថា ការបរិច្ចាគឈាមនេះ គឺមានសារសំខាន់៣យ៉ាង សម្រាប់បុគ្គលដែលបានបរិច្ចាគឈាមផងដែរ។ ការបរិច្ចាគឈាមម្តង អាចឲ្យយើងដឹងអំពីស្ថានភាពសុខភាពរបស់យើងម្តង ជាពិសេសទាក់ទងទៅនឹងជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺរលាកថ្លើម B-C ជំងឺស្វាយ ជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀត ដែលយើងអាចដឹងតាមរយៈការបរិច្ចាគឈាម ហើយក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងរក្សាការសម្ងាត់ជូនបងប្អូនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម នៅពេលដែលក្រុមគ្រូពេទ្យជំនាញរកឃើញថាមានជំងឺ គឺយើងរក្សាការសម្ងាត់ជូនអ្នកផ្តល់ឈាម ហើយយើងក៏បន្តជម្រុញបញ្ជូនគាត់ទៅមូលដ្ឋានសុខាភិបាល ដែលមានកម្រិតអាចព្យាបាលបាន ដោយមិនគិតថ្លៃ និងឆាប់ជាសៈស្បើយ។

លោកវេជ្ជបណ្ឌិត បន្តថា ជាក់ស្តែងក្នុងសកម្មភាពទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម នាថ្ងៃទី១៤ ខែមិថុនានេះផងដែរ គោលបំណងនៃការប្រមូលឈាម តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ឲ្យបានចំនួន៣៥០ប្លោកក្នុងមួយថ្ងៃ ធ្វើឲ្យសមស្របទៅតាមទំហំការងាររបស់យើង មិនឲ្យមានការកកស្ទះ និងមានភាពរលូន និងមានសុវតិ្ថភាព គុណភាពក្នុងការទទួលយកអំណោយឈាមនេះ។

ចំណែកបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានយល់ច្បាស់អំពីកិច្ចបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជម្ងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់។

លោកវេជ្ជបណិ្ឌត សុខ ប៉ូ បានបញ្ជាក់ថា ក្នុងរយៈពេល០៥ខែ ដើមឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអំណោយឈាមជាច្រើន និងក្រុមការងារបានចេញទៅប្រមូលអំណោយឈាម តាមក្រុមចល័ត គ្រប់វិស័យទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានចំនួន៧០លើក បើនិយាយពីចំនួនអំណោយឈាម ដែលយើងទទួលបានទូទាំងប្រទេស ៧៧,៤៦៩ប្លោក ក្នុងនោះអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម មិនទទួលកម្រៃ មានចំនួនរហូតដល់២៨,៧៧៩ប្លោក ដែលស្មើនឹង២៧% នៃអំណោយឈាមសរុបទូទាំងប្រទេស។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានចែកចាយឈាម ទៅកាន់គ្រប់មនី្ទរពេទ្យទាំងអស់ ទាំងមនី្ទរពេទ្យរដ្ឋ និងឯកជន មានចំនួន៨២,២៦៤ប្លោក។ នេះគឺជាតួលេខមួយ ដែលយើងសង្ឃឹមថា ក្នុងឆ្នាំ២០២៥នេះ ក៏ដូចជាក្នុងឆ្នាំ២០២៤កន្លងទៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសម្រេចបាននៅគោលដៅ ១% នៃចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេស។ ដូច្នេះនៅសល់រយៈពេល៧ខែទៅមុខទៀត យើងនឹងអាចទទួលអំណោយឈាម ប្រហែលជាង៨ម៉ឺនប្លោកទៀត។ ដូចនេះបូកសរុបទៅ ១% គឺស្មើ១៧០,០០០ប្លោក ដែលជាការកំណត់មួយរបស់អង្គការសុខភាពពិភពលោក៕ អត្ថបទ រដ្ឋា






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់