ព័ត៌មាន
ការថ្លែងបទអន្ដរាគមន៍របស់ឯកឧត្តម ហេង សួរ នៅក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី១១៣
(ហ្ស៊ឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបទអន្ដរាគមន៍តាមរយៈវីដេអូ នៅក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី១១៣ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ។
ក្រៅពីការអបអរសាទរចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គនាយកអង្គការ ILO ស្តីពីការងារ សិទ្ធិ និងកំណើន ដែលបញ្ជាក់ឡើងវិញពីភាពពាក់ព័ន្ធគ្នារវាងការងារសមរម្យ សិទ្ធិការងារ និងកំណើនប្រកបដោយបរិយាបន្ន ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកនូវលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការលើកកម្ពស់កិច្ចសន្ទនាសង្គម ការកែលម្អលក្ខខណ្ឌការងារ ការគោរពនិងលើកកម្ពស់សិទ្ធិការងារ ការបណ្តុះបណ្តាលជំនាញ និងការដាក់ចេញគោលនយោបាយមួយចំនួនដើម្បីផ្តល់លក្ខខណ្ឌអនុគ្រោះសម្រាប់អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលមកក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធជាដើម។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីការបេ្តជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) ហៅកាត់ថា GA ស្តីពីការងារ និងការគាំពារសង្គម ដើម្បីបន្តលើកកម្ពស់ការងារសមរម្យ យុត្តិធម៌សង្គម និងកំណើនប្រកបដោយបរិយាបន្ន សំដៅសម្រេចឱ្យបាននូវគោលដៅក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់