ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញទទួលអំណោយពីសប្បុរសជនសម្រាប់ផ្តល់ជូនកងទ័ពជួរមុខ និងពលរដ្ឋ
ឧត្តរមានជ័យ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ ឯ.ក បាននាំយកគ្រឿងឧបភោគបរិភោគ ស្មើនឹងថវិកា ១៥.០០០ដុល្លា ផ្តល់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់ជនភាសសឹក និងកងទ័ពឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែន និងអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត។
នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ក្រុមហ៊ុន ដែលបានមកចុះសួរសុខទុក្ខ និងនាំយកអំណោយរួមជាមួយនិងគ្រឿងឧបភោគបរិភោគនេះ បានបង្ហាញពីទឹកចិត្ត និងការស្រលាញ់រាប់អានទៅលើប្រជាពលរដ្ឋ ព្រមទាំងកងកម្លាំងដែលកំពុងឈរជើង មានស្មារតីក្លាហាន មានការលះបង់ខ្ពស់ ចំពោះជាតិ និងទឹកដី មានភាពស្មោះត្រង់ និងគោរពទៅតាមបទបញ្ជារបស់ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ ដើម្បីរួមចំណែកចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងធំធេងបាននាំមកនូវសុខសន្តិភាព។
ចំពោះស្បៀងគ្រឿបឧបភោគបរិភោគ ស្មើនឹងថវិកាសរុប ១៥.០០០ដុល្លា ជូនកងទ័ព និងប្រជាពលរដ្ឋជាជនភាសសឹក ដែលបានមកពីការចូលរួមចំណែកពីគ្រប់ទិសទីរួមមាន៖ មីជាតិ ចំនួន៣០០កេស ទឹកបរិសុទ្ធ ៣០០កេស និងទឹកត្រី/ទឹកប្រហុក ចំនួន៣០០កេស៕








-
ព័ត៌មាន6 days agoកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន7 days agoក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន5 days agoតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន21 hours agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន7 days agoប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន1 week agoសម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន6 days agoទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន7 days agoសាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់