ព័ត៌មាន
ឯកឧត្តម គីម វីរៈ ដឹកនាំប្រតិភូទស្សនកិច្ចស្វែងយល់ពីការកាត់បន្ថយហានិភ័យនៅប្រទេសអ៉ីតាលី
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌល-អាហា ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាប្រធាន ACDM បានដឹកនាំប្រតិភូ ចូលរួមកម្មវិធីទស្សនកិច្ចសិក្សាអាស៊ាន នៅទីក្រុងរ៉ូម ប្រទេសអុីតាលី ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥ ។
ដំណើរទស្សនកិច្ចសិក្សាអាស៊ានទៅកាន់ប្រទេសអុីតាលីត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌល AHA សហការជាមួយមជ្ឈមណ្ឌលការពារជនស៊ីវិលអុីតាលី សម្រាប់ការស្រាវជ្រាវលើការកាត់បន្ថយហានិភ័យ (CI3R) ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលនៃប្រទេសអុីតាលី និងដោយមានការគាំទ្រពីកម្មវិធីរួមបញ្ចូលគ្នាក្នុងការពង្រឹងសមត្ថភាពរបស់មជ្ឈមណ្ឌល AHA និងគម្រោងយន្តការឆ្លើយតបបន្ទាន់អាស៊ាន (EU-SAHA) ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប។
ដំណើរទស្សនកិច្ចសិក្សាអាស៊ាន ខាងលើនេះមានគោលបំណងផ្តល់ឱកាសដល់បណ្តាប្រទេសជាសមាជិកទាំងអស់ទទួលបានបទពិសោធន៍ពីការអនុវត្តល្អៗ ក្នុងការប្រើប្រាស់បច្ចេកវិទ្យានុវានុវត្តន៍ និងយន្តការសម្របសម្រួលស្ថាប័នក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
ឆ្លៀតក្នុងទស្សនកិច្ចនោះ ឯកឧត្តម គីម វីរៈ បានដឹកនាំប្រតិភូចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលមុខងារកណ្តាល (CFC) ជាទីតាំងនៅនាយកដ្ឋានការពារជនស៊ីវិល ក្នុងគោលបំណងស្វែងយល់ពីប្រវត្តិ និងប្រតិបត្តិការ រួមទាំងភារកិច្ចចម្បងក្នុងដំណើរការនៃការជូនដំណឹង ក្នុងករណីមានព្រឹត្តិការណ៍ឧតុនិយម ជលសាស្ត្រ និងធារាសាស្ត្រ ដែលអាចបង្កើតស្ថានភាពហានិភ័យ។
សូមជម្រាបជូនថា ប្រតិភូប្រទេសអាស៊ានទាំងអស់ក៏ត្រូវបានអញ្ជើញចូលរួមទស្សនកិច្ចនៅតាមវិទ្យាស្ថានពាក់ព័ន្ធទៅនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយ មួយចំនួនរបស់ប្រទេសអុីតាលីផងដែរ។

-
ព័ត៌មាន4 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន5 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន3 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន5 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន4 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន5 days ago
សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា-ឡាវ-វៀតណាម ចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំ២០២៥