ព័ត៌មាន
មេធាវីឆ្នេីម២រូបចែករំលែក«បទពិសោធន៍ដឹកនាំអង្គភាព និងបទពិសោធន៍ក្នុងការប្រកបវិជ្ជាជីវៈជាមេធាវី»
ភ្នំពេញ ៖ កាលពីរសៀលទី១៧ ខែមិថុនា ឆ្នាំ ២០២៥គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំបាឋកថា ស្តីពី «បទពិសោធន៍ដឹកនាំអង្គភាព និងបទពិសោធន៍ក្នុងការប្រកបវិជ្ជាជីវៈជាមេធាវី» ដែលធ្វើបទឧទ្ទេសនាមដោយ ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។
បាឋកថា ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍នានាពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈមេធាវី និងការដឹកនាំស្ថាប័ន ដោយឯកឧត្តមទេសរដ្ឋមន្ត្រី ជាបុគ្គលដែលបានលះបង់នូវកម្លាំងកាយចិត្តក្នុងការបំពេញកិច្ចការងារដោយការទទួលខុសត្រូវខ្ពស់ និងបានបន្សល់ទុកនូវសមិទ្ធផលជាច្រើនដល់ស្ថាប័នគណៈមេធាវី ទាំងក្នុងអំឡុងពេលប្រកបវិជ្ជាជីវៈមេធាវី និងពេលដែលឯកឧត្តមបំពេញតួនាទីជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៨។
បន្ថែមលើសពីនេះទៅទៀត បាឋកថានេះក៏មានគោលបំណងលើកទឹកចិត្តសហភាតាឱ្យចូលរួមជាមួយគណៈមេធាវី ដើម្បីពង្រឹង និងពង្រីកសមត្ថភាពមេធាវី ព្រមទាំងលើកតម្កើងនូវតម្លៃនៃវិជ្ជាជីវៈមេធាវី។
នៅក្នុងឱកាសនេះ ឯកឧត្តមបានផ្តល់នូវអនុសាសន៍គន្លឹះចំនួន ៦ចំណុចដែលជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ឯកឧត្តម ជូនដល់សហភាតាដើម្បីយកទៅប្រើប្រាស់ក្នុងការប្រកបវិជ្ជាជីវៈមេធាវី រួមមាន៖
១. ត្រូវការរៀបចំខ្លួនឱ្យបានសក្តិសមជាមេធាវីសមស្របដើម្បីលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈមេធាវី (រាប់ចាប់តាំងពីការស្លៀកពាក់ ការរៀបចំខ្លួន) ។ ការរៀបចំការិយាល័យ ត្រូវរៀបឱ្យបានស្អាតឱ្យមានលក្ខណៈស្តង់ដាខ្ពស់ ដែលធ្វើឱ្យអតិថិជនមានជំនឿចិត្កក្នុងការពឹងពាក់ និងប្រគល់សិទ្ធិឱ្យធ្វើជាមេធាវី ។
២. ជាមេធាវីចេះប្រើពាក្យសំដីទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់ ម៉ត់ចត់ ច្បាស់លាស់ និយាយនូវអ្វីដែលត្រឹមត្រូវស្របច្បាប់ដែលអាចធ្វើទៅបាន ។
៣. នៅពេលបំពេញការងារ ការតតាំងក្តី ពេលសវនាការ ត្រូវមានភាពក្លាហានក្នុងការជជែកដេញដោលជាមួយគូភាគីនៃរឿងក្តី ក៏ដូចជាជាមួយ ចៅក្រម ព្រះរាជអាជ្ញា ក្នុងការវែកញែកលើនូវសំអាងហេតុ ភស្តុតាង និងមាត្រាច្បាប់ដែលបានបញ្ញតិមកអះអាង ។
៤. ក្នុងនាមជាមេធាវីការពារក្តី ឬជាមេធាវីតំណាងឱ្យភាគីណាមួយនៃរឿងក្តី ត្រូវខិតខំឱ្យអស់ពីសមត្ថភាព និងលទ្ធភាពក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់កូនក្តី ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ ភស្តុតាង និងសាក្សី។
៥. ជាមេធាវីត្រូវចេះមានទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាមន្ត្រីបុគ្គលិកនានានៃស្ថាប័ននោះ ដើម្បីជាប្រយោជន៍ និងភាពងាយស្រួលក្នុងការងាររបស់ខ្លួន នៅពេលមេធាវីមានទំនាក់ទំនងល្អ វាជួយសម្រួលដល់ការងាររបស់ឱ្យមានដោះណើរការល្អនិងរលូន ។
៦. មេធាវីត្រូវចេះពង្រឹងសមត្ថភាពការងារ ចំណេះដឹងផ្លូវច្បាប់ ជាពិសេសសមត្ថភាពប្រើភាសាបរទេស ដូចជា ភាសាអង់គ្លេស ភាសាចិន ភាសាកូរ៉េ ជាដើម ។
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានចូលរួមអបអរសាទរ និងស្វាគមន៍ដ៏កក់ក្តៅ ចំពោះសិស្សមេធាវីជំនាន់ទី២០ ចំនួន៤០រូប ដែលទើបបានប្រឡងជាប់ ហើយត្រូវចូលរៀនក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដោយបានឆ្លងកាត់នូវការប្រឡងការជ្រើសរើសយ៉ាង សម្រិតសម្រាំង ប្រកបដោយគុណភាព ដោយភាពយុត្តិធម៌ ត្រឹមត្រូវបំផុត ផ្អែកលើគោលការណ៍ «ចេះជាងគេគឺជាប់» ដែលស្របទៅតាមគោលនយោបាយចំណុចទី៥ របស់លោកប្រធានដែលបានដាក់ចេញសម្រាប់ការដឹកនាំគណៈមេធាវីអាណត្តិទី១៥។
លោកប្រធានគណៈមេធាវី ក៏បានលើកបន្ថែមទៀត ដោយក្នុងរយៈពេលជិតមួយឆ្នាំមកនេះ គណៈមេធាវីក្រោមការដឹកនាំរបស់លោកប្រធាន និងសមាជិកក្រុមប្រឹក្សាអាណត្តិ ទី១១ បាននឹងកំពុងចូលរួមក្នុង «ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិតដ៏ខ្ពស់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា។ ទន្ទឹមនឹងនេះ លោកប្រធានក្នុងអាណត្តិទី១៥ បានដាក់ចេញនូវគោលនយោបាយដឹកនាំគណៈមេធាវី ដោយឈរលើគោលការណ៍ «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី» ។ ក្នុងនោះផងដែរ គណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានសម្រិតសម្រាំង និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ ប្រកបដោយគុណភាព និងតម្លាភាព ក្នុងការរៀបចំប្រឡងជ្រើសរើស សិស្សមេធាវីជំនាន់ទី២០ ដែលមានសមត្ថភាពបានចំនួន ៤០រូប ដោយមានការចូលរួមសង្កេតការណ៍ដ៏តឹងរឹងពីអង្គភាពប្រឆាំងអំពើពុករលួយ ប្រកបដោយតម្លាភាព គុណភាព ប្រសិទ្ធភាព និងយុត្តិធម៌ ត្រឹមត្រូវច្បាស់លាស់ ដែលជាគ្រាប់ពេជ្រថ្មី និងជាគ្រាប់ឈាមថ្មី របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងគណៈមេធាវី ដោយការប្រឡងឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕

-
ព័ត៌មាន4 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន5 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន3 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន5 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន4 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន5 days ago
សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា-ឡាវ-វៀតណាម ចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំ២០២៥