ព័ត៌មាន
ទេសាភិបាលធនាគារជាតិ ស្វែងយល់សុខភាពប្រព័ន្ធធនាគារ សម្រាប់ជាយន្តការដោះស្រាយបញ្ហានានា
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ស្វែងយល់ពីបញ្ហាសុខភាពប្រព័ន្ធធនាគារ និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ក្នុងការរៀបចំ យន្តការដោះស្រាយបញ្ហាប្រឈម ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងចូលរួមគាំទ្រដល់យុទ្ធសាស្រ្ត និងការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ បានអញ្ជើញ ជាគណៈធិបតី នៃកិច្ចប្រជុំពិភាក្សារវាងធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងតំណាង មកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រជុំពិភាក្សាស្វែងយល់ពីសុខភាពប្រព័ន្ធធនាគារ និងប្រមូលធាតុចូលសំខាន់ៗពីភាគីពាក់ព័ន្ធ ក្នុងការរៀបចំយន្តការដោះស្រាយបញ្ហាប្រឈម ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងចូលរួមគាំទ្រដល់យុទ្ធសាស្រ្ត និងការអនុវត្តគោល- នយោបាយរបស់រាជរដ្ឋាភិបាល។
ជុំវិញសុខភាពគ្រឹះហិរញ្ញវត្ថុនេះដែរ, លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងថា ក្រោយស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ស្របពេលភាពមិនទាន់ច្បាស់លាស់ទាំងក្នុង និងក្រៅប្រទេស ជាលទ្ធិផល, កំណើនឥណទាន នៅក្នុងវិស័យក្រូហិរញ្ញវត្ថុនៅកម្ពុជា មិនសូវមានការកើនឡើងខ្លាំងនោះឡើយ ខណៈប្រាក់បញ្ញើនិងសេវាប្រាក់សន្សំ មានការកើនឡើង គួរកត់សម្គាល់ សម្រាប់អាចមានដើមទុនច្រើន សម្រាប់ចាក់សាច់ប្រាក់ចូលទៅក្នុងទីផ្សារ។ លោកបានបន្ថែមឱ្យដឹងថា តែទោះបីយ៉ាង ណា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ឥណទានដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានងើបឡើងគួរកត់សម្គាល់ ក្នុងនោះ ចំនួនអតិថិជនក៏បានមានកំណើនកើនឡើងខ្លាំងផងដែរ។
លោក កាំង តុងងី បញ្ជាក់ថា ជុំវិញឥណទាននេះ អ្វីដែលជាទីចាប់អារម្មណ៍ខ្លាំង នៅក្នុងត្រីមាសទី១នេះ ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ទទួលបានប្រាក់បញ្ញើររបស់ប្រជាពលរដ្ឋ មានការកើនឡើងខ្លាំង ក្នុងរង្វង់ប្រមាណ ៩,៦ ភាគរយ បើធៀបត្រីមាសទី១ និង ត្រីមាសទី៤ ឆ្នាំ២០២៤ គឺបានកើនឡើងដល់ប្រមាណ ២ ៧៨៨ លានដុល្លារអាមេរិក នៅក្នុងចំណោមគ្រឹះស្ថានចំនួន ៤ ប៉ុណ្ណោះ ដែលមានអាជ្ញាបណ្ណទទួលប្រាក់បញ្ញើ៕ អត្ថបទ៖ សុន រ៉ាឌី,






-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង