ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យការងារអាទិភាពមួយចំនួន។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃរដ្ឋសភានេះ បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២ និងទី៣ មិថុនា កន្លងមក ប្រកបដោយអត្ថន័យ ក្នុងស្មារតី រួបរួម កិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ រួមនិងភាគីពាក់ព័ន្ធទំាងអស់ ក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិជាធំ។
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាលើកទឹកចិត្តពេញទំហឹង ជូនថ្នាក់ដឹកនាំនិងសមាជិកសមាជិការដ្ឋសភា បំពេញបេសកកម្ម ផ្សារភ្ជាប់សុខទុក្ខរវាងកងទ័ពស្នេហាជាតិ ដែលកំពុងឈរជើងការពារទឹកដី តាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ឱ្យបានសស្រាក់សស្រាំក្នុងស្មារតី អ្នកនៅជួរក្រោយគំាទ្រនិងលើកទឹកចិត្តជានិច្ច អ្នកនៅជួរមុខ។
កិច្ចប្រជុំក៏បានលើកឡើងពីការគំាទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសន្តិវិធី បន្តអនុវត្តយន្តការដែលធ្លាប់ប្រើប្រាស់តាមរយៈការចរចា និងការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ )ជាដើម។ កិច្ចប្រជុំក៏បានថ្លែងការគោរពនិងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះមនសិការស្នេហាជាតិដ៏ស្មោះសរ មោះមុតខ្ពង់ខ្ពស់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់អនុសាសន៍និងចែករំលែកនូវបទពិសោធន៍ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជូនដល់រាជរដ្ឋាភិបាលនិងជនរួមជាតិ៕

-
ព័ត៌មាន5 days ago
TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
-
កីឡា1 week ago
ខ្លាំងពិតឈ្នះពិត ជំនួបជើងខ្លាំង «កំពូលអ្នកចម្បាំងអូដ្ឋ» វគ្គផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ប្រាក់រង្វាន់ធំ!
-
ព័ត៌មាន6 days ago
TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
-
ព័ត៌មាន6 days ago
សម្តេចតេជោ អំពាវនាវពលរដ្ឋខ្មែរកុំធ្វើអំពើជ្រុលនិយមបាតុកម្មប្រឆាំងស្ថានទូតថៃប្រចាំកម្ពុជា
-
ព័ត៌មាន1 week ago
TOP STORY រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖មកទល់ពេលនេះបណ្ដាញអគ្គិសនីជាតិរបស់កម្ពុជាមិនមានការយកអគ្គិសនី ពីប្រទេសថៃនោះទេ
-
ព័ត៌មាន1 day ago
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»
-
ព័ត៌មាន4 days ago
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤
-
ព័ត៌មាន4 days ago
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ