ព័ត៌មាន
សហជីពបង្ហាញការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអំពាវនាវឱ្យបន្តរួមគ្នាជាធ្លុងមួយដើម្បីជាតិរុងរឿង
តំណាងកម្មករនិយោជិតរាប់ពាន់នាក់ ភាគីសហជីព បានបង្ហាញជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអំពាវនាវប្រជាពលរដ្ឋ និងពលករខ្មែររស់នៅ និងធ្វើការនៅប្រទេសថៃ ដែលសម្រេចចិត្តធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃវិញ គឺរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចរាល់ ដើម្បីជួយរកការងារធ្វើ និងត្រៀមផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ឆ្លងកាត់បទពិសោធន៍ជាយូរឆ្នាំ ទាំងការរស់នៅ និងប្រកបកិច្ចការងារជាច្រើននៅក្នុងប្រទេសកម្ពុជា លោកបានមើលនិងយល់ឃើញថា ប្រជាពលរដ្ឋគ្រប់ៗរូប គឺចង់រស់នៅដូចពេលបច្ចុប្បន្ននេះ ដូចជាការរស់នៅដោយមានសេរីភាពពេញ និងគ្មានភ្លើងសង្រ្គាមកើតឡើង ពីព្រោះដូចហើយថា ទំរាំឈានជើងមកដល់ដូចសព្វថ្ងៃនេះ គឺកម្ពុជាបានឆ្លងកាត់ច្រើនក្នុងសម័យសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពតដ៏ឃោឃៅយ៉ុងខ្នង។
លោកបានរៀបរាប់ថា គិតរហូតមកដល់ពេលនេះ ជាក់ស្តែងតាមរយៈរូបភាពដែលលោក និងកម្មករ-កម្មការិនី បានចូលរួមក្នុងដំណើរថ្មើរជើង “Solidarity March” នៅថ្ងៃទី១៨ មិថុនាម្សិលមិញនេះ ក៏បានបង្ហាញឱ្យដឹងទៀតថា ប្រជាជនខ្មែគ្រប់មជ្ឈដ្ឋាន គឺមានការជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញយ៉ាងច្បាស់ពីការស្នេហាជាតិ។
អ្នកស្រី នីម ថាវី សហភាពសិទ្ធិកម្មករកម្ពុជា បានឱ្យ ប៊ីធីវី ដឹងដែរថា តាមរយៈរូបភាពដំណើរថ្មើរជើងនេះ បានសង្កេតឃើញថា ក្រៅពីអ្នកចូលរួមផ្ទាល់ព្រឹត្តិការណ៍នេះ ក៏ទទួលបានការគាំទ្រខ្លាំងដូចគ្នាពីមហាជនទូទៅ និងកម្មករ កម្មការិនីបណ្តារោងចក្រនៅលើបណ្តាញសង្គម តាមរយៈការបង្ហោះ និងការប្តូរប្រូហ្វាល់នានា។ បន្ថែមពីនេះ អ្នកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករដែលធ្វើការនិងរស់នៅប្រទេសថៃទាំងអស់ កុំមានការភិតភ័យ សូមត្រឡប់មកប្រទេសកម្ពុជាវិញ ព្រោះប្រទេសកម្ពុជាមានការងារជាច្រើនកំពុងរង់ចាំត្រឡប់មកស្រុកកំណើតវិញផងដែរ។
កម្មវិធីការធ្វើដំណើរថ្មើរជើង ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយមានប្រជាជនខ្មែរមកពីគ្រប់មជ្ឈដ្ឋានចូលរួមជាង ១៥ម៉ឺននាក់ ដើម្បីបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ។ ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា នៅពេលដែលប្រទេសកម្ពុជារងការគំរាមកំហែង ប្រជាជនខ្មែរមិននៅស្ងៀមឡើយ គឺរួមគ្នាជាកម្លាំងគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជាតិ ក្នុងការការពារបូរណភាពទឹកដី៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
ព័ត៌មាន4 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន5 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន3 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន5 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន4 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន5 days ago
សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា-ឡាវ-វៀតណាម ចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំ២០២៥