ព័ត៌មាន
នយោបាយការទូតសភាបានរួមចំណែកយ៉ាងសំខាន់ក្នុងជួយពង្រឹងសន្តិភាព និងនយោបាយ នៅក្នុងប្រទេសកម្ពុជា
ស្ថិតក្នុងនីតិកាលទី៥ នៃព្រឹទ្ធសភា បានចាត់ទុកនយោបាយការទូតជាកិច្ចការងារមួយដ៏សំខាន់ក្នុងការចូលរួមចំណែកធានានិរន្តរភាពសុខសន្តិភាព និងនយោបាយនៅក្នុងប្រទេសកម្ពុជា ខណៈបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោកកំពុងកើតមានសង្គ្រាម។

ឯកឧត្តមបណ្ឌិត ចែម ឌីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងអាណត្តិរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ បានកំណត់វិសាលភាពលើកិច្ចការងារចំនួនពីរសំខាន់រួមមាន៖ទី១.ការងារការទូតសភា និងទី២. ជំរុញការងាររវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋានដោយផ្ទាល់។ ការថ្លែងនេះ បានធ្វើឡើងក្នុងវិធីជំនួបពិភាក្សារវាងក្លឹបអ្នកការសែតកម្ពុជា ជាមួយគណៈការទី៥នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្តីពីនយោបាយការទូតសភានៅព្រឹកថ្ងៃទី១៩ខែមិថុនានេះ។

ឯកឧត្តមបណ្ឌិត ចែម ឌីឌ្យ៉ា មានប្រសាសន៍បន្តថា នយោបាយការទូតសភាបានចូលរួមចំណែកយ៉ាងសំខាន់ជួយពង្រឹងសន្តិភាព និងនយោបាយនៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចការងារទូតជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីឱ្យរាជរដ្ឋាភិបាលអាណិត្តទី៧ នៃរដ្ឋសភាដឹកនាំប្រទេសដោយរលូន។
គួរបញ្ជាក់ដែរថា នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា និងនីតិកាលទី៥នៃព្រឹទ្ធសភា បានចាត់ទុតការទូតសភាជាការងារអាទិភាពមួយ ក្នុងការចូលរួមលើកកម្ពស់ តួនាទីរបស់កម្ពុជា ជាពិសេសសភាកម្ពុជា និងព្រឹទ្ធសភា ក្នុងទំនាក់ទំនងការទូតសភាដែលមានភាពកាន់តែសំខាន់ក្នុងការលើកកម្ពស់កិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព ឆ្លើយតបនឹងបញ្ហាប្រឈមនានា និងបង្កើនទំនាក់ទំនងរវាងប្រទេស ជាដើមក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ ទូច សោភ័ណ


-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង