ព័ត៌មាន
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រៀបចំមហាសន្និបាទភាគហ៊ុនិកលើកទី៨
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាទភាគហ៊ុនិកលើកទី៨ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងជាប្រធានមហាសន្និបាតភាគហ៊ុនិកលើកទី៨ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សាភិបាលកំពង់ផែ ភាគហ៊ុនិក ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបុគ្គលិករបស់កំពង់ផែជាច្រើនរូបទៀត។

មហាសន្និបាតភាគហ៊ុនិកលើកទី៨ នាពេលនេះ ត្រូវបានរៀបចំឡើងដើម្បីរាយការណ៍អំពីលទ្ធផលការងារអាជីវកម្ម-សេវាកម្ម ឆ្នាំ២០២៤ និងទិសដៅការងារអាជីវកម្ម-សេវាកម្ម សម្រាប់ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងបានធ្វើការចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៧ ដោយអនុវត្ត និងបានរៀបចំយ៉ាង ទៀងទាត់នូវមហាសន្និបាតភាគហ៊ុនិកបានចំនួន ៧លើក រួចមកហើយស្របតាមប្រកាស និងគោលការណ៍ណែនាំស្តីពី អភិបាលកិច្ចសាជីវកម្មសម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈប្រកបដោយជោគជ័យ ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងដឹកនាំ និងចូលរួមអនុវត្តការងារបានលទ្ធផលការងារជាទីគាប់ប្រសើរជារៀងរាល់ឆ្នាំ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យខិតខំប្រឹងប្រែងបន្តទៀតដើម្បីសម្រេចបានគោលដៅរួម តាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់កំពង់ផែ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ក៏ដូចជាឆ្នាំបន្តបន្ទាប់ ដើម្បីធានាដល់ដំណើរការអភិវឌ្ឍន៍កំពង់ផែកុងតឺន័រទឹកជ្រៅស្នូលរបស់កម្ពុជា ដោយស្របតាមទស្សនវិស័យរបស់រដ្ឋាភិបាល និងការផ្តល់សេវាកម្មក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែប្រសើរ៕




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់