Connect with us

ព័ត៌មាន

ឯកឧត្តមបណ្ឌិត ហង្ស សាមឿន បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្តីពី​ការ​លើក​កម្ពស់​គណនេយ្យ​ភាព ការបាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយ

ឯកឧត្តមបណ្ឌិត ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តី និងជាអនុប្រធានទី២នៃគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះ​មហន្ត​រាយ​តំណាង​ឯកឧត្តម​កិត្តិបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធានទី១ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ អញ្ជើញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការលើកកម្ពស់គណនេយ្យភាព ការបាត់បង់ និង​ការខូចខាតដោយគ្រោះមហន្តរាយ ដែលទាក់ទងនឹង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​ការ​បាត់បង់ និង​ខូចខាត ដោយគ្រោះមហន្តរាយនៅកម្ពុជាឃេនឌី( CamDi)។

កម្មវិធី​នេះឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោក​​ស្រី មកពីតំណាងក្រសួងពាក់ព័ន្ធនិងអង្កការដៃគូអភិវឌ្ឍន៏នៅកម្ពុជាផងដែរ។

រំលេច​ថា នៅក្នុងក្របខណ្ឌសេនដាយ (Sendai Framework) សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ ២០១៥ – ២០៣០ CamDi មានតួនាទីជាប្រព័ន្ធកត់ត្រា ចែករំលែក និង​ធ្វើ​ការ​គណនា​ជា​សាធារណៈ​ចំពោះការបាត់បង់ និងខូចខាតដោយគ្រោះមហន្ត រាយ និងស្វែងយល់​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច សង្គម សុខភាព ការអប់រំ បរិស្ថាន និងបេតិកភណ្ឌវប្បធម៌ ។ ប្រព័ន្ធ​ទិន្នន័យ​នេះ​ត្រូវបានបង្កើតឡើងដោយគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដោយ​មានការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍អង្គការសហ ប្រជាជាតិ (UNDP) ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជា​សេនាធិការក្នុងការតាមដាននិងត្រួត្យពិនិត្យ អនុបាតតម្លៃការខូចខាត និងបាត់បង់​ដោយ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ ដែលជាសូចនាករ​សម្រាប់​ការ​តាម​ដាន​ការ​អនុវត្ត​យុទ្ធ​សាស្រ្ត​បញ្ចកោណ​ដំណាក់​កាល​ទី១ និងដោយមានក្រសួងជំនាញចំនួន៦ ជាសមាជិកក្នុងការ​ចូល​រួម​មាន​ដូច​ជា​៖​(1) ក្រសួងធនធានទឹក និង ឧតុនិយម(2) ក្រសួង សាធារណការ និងដឹកជញ្ជូន (3)​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្មនិងសំណង់ (4)ក្រសួងអភិវឌ្ឍន៍ជនបទ(5)សួងអប់រំ យុវជន និង កីឡា និង(6)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម ហង្ស សាមឿន បានលើកឡើងថា ក្នុងឆ្នាំ ២០២៤ រាជរដ្ឋាភិបាល​ក៏​បាន​អនុម័ត​លើ​យុទ្ធ​សាស្រ្ត​ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ ២០២៣-២០២៨ ដែលក្នុងនោះ គណៈ​កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមកិច្ចស​ម្រប​សម្រួល​របស់​អគ្គ​លេខា​ធិការដ្ឋាន នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិន មែនធនាគារ និងក្រសួង​ពាក់​ព័ន្ធ​ត្រូវ​ធ្វើ​ទំនើប​កម្ម​លើ​ប្រព័ន្ធ​គ្រប់​គ្រងទិន្នន័យការបាត់បង់ និង ខូចខាត (CamDi)ដើម្បីកត់ត្រាទិន្នន័យការបាត់បង់ និង​ការ ខូចខាតដោ​យ​គ្រោះ​មហន្ត​រាយ​ដ៏​ទូលំ​ទូលាយ​នៅ​គ្រប់​វិស័យ​ជំរុញ​ការ​កែ​លម្អ​ការ​រា​យ​ការណ៍​ទិន្នន័យសារពើពន្ធ និង​ការ​រួម​បញ្ចូល​ព័ត៌មាន​ហានិភ័យ​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​ក្នុង​ផែន​ការ​សេដ្ឋកិច្ច ។

ឯកឧត្តម ហង្ស សាមឿនបានបន្តថា ក្នុងនាមទេសរដ្ឋ មន្រ្តី គន់ គីម ជំរុញ​ និង​គាំទ្រ​ទៅ​ដល់​ក្រសួង​នីមួយៗមានភារកិច្ចធ្វើការប៉ាន់ស្មាន និងចូលរួមក្នុងការកត់ត្រា និងតាមដានជាប្រចាំ នូវ​ការ​បាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយចំពោះវិស័យរបស់ខ្លួន ដើម្បីប្រើ​ប្រាស់​សម្រាប់​ការ​គណនាអនុបាតតម្លៃការបាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយធម្មជាតិ ដោយ​ក្នុង​នោះ ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់​គ្រង​គ្រោះម​ហន្ត​រាយ​ប្រើ​ប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្ន​ន័យ​ការ​បាត់​បង់ និងខូចខាតដើម្បីធ្វើការកត់ត្រា និងគណនា ដោយប្រៀបធៀប​ជាមួយ​ផលិត​ផល​ក្នុង​ស្រុក​សរុប​(ផ.ស.ស.) របស់ជាតិ និងអនុវត្តកា​រ​សម្រេច​ឱ្យ​បាន​នូវ​ផែន​ការ​សកម្មភាព​ដែល​បាន​ដាក់​ចេញ​ក្នុង​យុទ្ធសាស្រ្តហិរញ្ញបទានសម្រាប់ហា និភ័យគ្រោះមហន្តរាយ២០២៣-២០២៨ ។ គ.ជ.គ.ម. បានធ្វើការស្វែងរកនិងទទួលបានការគាំទ្រទាំងបច្ចេក ទេស និងថវិកា ដើម្បី​ជំរុញ​ធ្វើ​ទំនើប​កម្ម​លើប្រព័ន្ធគ្រប់ គ្រងទិន្នន័យការបាត់បង់និងការខូចខាតនៃគ្រោះ មហន្តរាយកម្ពុជា (CamDi) នេះ។ ដើម្បីរៀបចំ និងអនុវត្ត​ដំណើរ​ការ​សកម្មភាព​ជា​បន្ត​បន្ទា​ប់​ធានា​សម្រេច​បាន​នូវ​ការ​ធ្វើ​ទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការ បាត់បង់ និងខូចខាតសម្រាប់កម្ពុជា។ ឯកឧត្តម​សង្ឃឹម​និង​ជឿជាក់ថា ការរួមគ្នារបស់យើងអាចពង្រឹងសមត្ថ ភាព ក្នុងការគ្រប់​គ្រង​ទិន្នន័យ​ការ​បាត់បង់ និងការខូច ខាតនៃគ្រោះមហន្តរាយធម្មជាតិប្រកបដោយប្រសិទ្ធភាព៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia