ព័ត៌មាន
ពិធីផ្សព្វផ្សាយអប់រំតាមបែបព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមជូនដល់សិស្សានុសិស្សក្នុងស្រុករមាសហែក
ស្វាយរៀង ៖ កម្មវិធីសប្បុរសធម៌ដើម្បីការអប់រំនៃកម្ពុជា ដឹកនាំដោយព្រះតេជគុណ ជា សារ៉ាវីត ព្រះប្រធានគណៈកម្មការប្រតិបត្តកម្មវិធីសប្បរសធម៌ការអប់រំនៃកម្ពជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រាររព្ធរៀបចំធ្វើការផ្សព្វផ្សាយអប់រំជូនដល់សិស្សានុសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យអណ្តូងពោធិ៍ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃលោកគ្រូអ្នកគ្រូ សិស្សនុសិស្ស និងបងប្អូនពលរដ្ឋក្នុងភូមិប្រមាណជាង៥០០អង្គ/នាក់ផងដែរ។
លោក ចក់ សាត អនុប្រធានគណៈកម្មការប្រតិបត្តិកម្មវិធីសប្បុរសធម៌ដើម្បីអប់រំ នៃកម្ពុជា បានបញ្ជាក់ថា ការផ្សព្វ ផ្សាយរបស់កម្មវិធីនៅពេលនេះមានគោលបំណងសំខាន់បី រួមមាន បណ្ដុះគំនិតជូនដល់សិស្សានុសិស្សឱ្យមានមនសិការ ស្នេហាជាតិ ស្រឡាញ់ជាតិ ពលរដ្ឋ បំផុសសិស្សានុសិស្សឱ្យគោរពច្បាប់ជាតិ បញ្ជៀសរាល់អំពើអបាយមុខ ពិសេសគ្រឿង ញៀន និងអប់រំ បំផុសឱ្យសិស្សានុសិស្សថែរក្សាសុខភាព តាមរយៈធ្វើអនាម័យសម្អាតបរិស្ថាន បញ្ជៀសការប្រើប្រាស់ ភេសជ្ជៈ និងអាហារវេចខ្ចប់ដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ។
លោកចក់ សាត បានបញ្ជាក់បន្ថែមថា កម្មវិធីសប្បុរសធម៌ដើម្បីអប់រំនៃកម្ពុជា (អ.ស.ក)បង្កើតឡើង ក្នុងគោលបំណងផ្ដល់ចំណេះដឹងដល់សិស្សានុសិស្ស ពុទ្ធបរិស័ទតាមរយះអប់រំតាមបែបព្រះពុទ្ធសាសនា គិតមកដល់បច្ចុប្បន្នកម្មវិធីនេះដំណើរការអប់បានចំនួន១០លើក ដោយមានការចូលរួមគាំទ្រទាំងស្មារតីសម្ភារៈថវិកាពី ព្រះសង្ឃនិងសប្បុរសជនក្នុងនិងក្រៅខេត្ត។ ដោយ ៖ ភា សារិទ្ធ





-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ