ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ជំរុញអោយអាជ្ញាធរឃុំស្រុក ត្រូវអនុវត្តច្បាប់ចំពោះជនសង្ស័យដែលប្រព្រឹត្តបទល្មើសនេសាទក្នុងរដូវបិទនេសាទនេះ
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានជំរុញដល់អាជ្ញាធរឃុំស្រុកក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវអនុវត្តច្បាប់អោយបានតឹងរឹងចំពោះជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសនេសាទគ្រប់ប្រភេទ ក្នុងរដូវបិទនេសាទនេះ ជាពិសេសគឺបទល្មើសដាក់សម្រាស់ ឆក់ត្រជាក់ឆក់ក្តៅ និងបទល្មើសនេសាទផ្សេងៗទៀត។ ឯកឧត្តមបានមានប្រសាសន៍បែបនេះ ក្នុងពេលឯកឧត្តម និងក្រុមការងារបានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៥នៃស្រុកជលគីរី និងក្រុមប្រឹក្សាស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។
ឯកឧត្តបានបន្តថា៖ ក្រោយពីថ្នាក់ដឹកនាំ បានអោយកម្លាំងកងទ័ពចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេសាបក្នុងដែនសមត្ថកិច្ចខេត្តកំពង់ឆ្នាំង និងបណ្តាខេត្តមួយចំនួនទៀត ឃើញថាមានប្រជាពលរដ្ឋជាច្រើនបានសាទរនឹងចំណាត់ការនេះ និងសំណូមពរអោយបន្តវិធានការបង្ក្រាបបន្ថែមទៀត តែជនសង្ស័យជាម្ចាស់សម្រាស់ ជាម្ចាស់ឧបករណ៍ល្មើសច្បាប់នេសាទមួយចំនួនតូច បែរជាថាការចាត់វិធានការបែបនេះ នឹងនាំអោយពួកគាត់ដាច់បាយទៅវិញ។ រឿងឈ្មួញដាក់សម្រាស់ធំៗ មិនសូវឃើញចេញមុខមកតវ៉ាទេ ព្រោះពួកគេខ្លាចច្បាប់។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញអោយអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងឃុំ និងស្រុក ត្រូវចាត់វិធានការច្បាប់ភ្លាម ប្រសិនបើរកឃើញ ឬចាប់បានជនសង្ស័យដែលកំពុងប្រព្រឹត្តបទល្មើសដាក់សម្រាស់ និងបទល្មើសនេសាទផ្សេងៗទៀតដែលច្បាប់ហាមឃាត់នៅក្នុងរដូវបិទនេសាទឆ្នាំនេះ បញ្ជូនខ្លួនទៅតុលាការ និងកុំយោគយល់អោយសោះ ព្រោះយើងជាអាជ្ញាធរមានសមត្ថកិច្ច ហើយការងារទាំងនេះ ជាការងាររបស់មន្ត្រីរាជការ។
សូមរំលឹកថា៖ បទល្មើសនេសាទដាក់របាំងស្បៃមុង របាំងសាច់អួនខុសច្បាប់ សម្រាស់តូចធំ និងបទល្មើសនេសាទផ្សេងៗទៀត ត្រូវបានកម្លាំងកងទ័ពចុះបង្ក្រាបជាបន្តបន្ទាប់ រហូតអស់ពីផ្ទៃទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង។ មកដល់ខែមិថុនា ឆ្នាំ២០២៥នេះ គឺជារដូវបិទនេសាទ ដែលប្រជានេសាទលក្ខណៈគ្រួសារទាំងអស់ បានមានសង្ឃឹមក្នុងថានឹងបិទកុំអោយមានឈ្មួញ និងជនខិលខូចដាក់បទល្មើស ហើយផលត្រីនឹងកើនឡើងវិញក្នុងពេលដ៏ខ្លីខាងមុខសំរាប់ពួកគាត់ប្រកបរបរនេសាទចិញ្ចឹមជីវិត។ ប្រជានេសាទលក្ខណៈគ្រួសារ ក៏បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កម្លាំងជលផល កម្លាំងកងទ័ព និងកម្លាំងនគរបាល សូមបន្តចាត់វិធានការបង្ក្រាបបទល្មើសនេសាទតទៅទៀត និងចាត់វិធានការច្បាប់ទៅលើឈ្មួញធំៗផង៕ កាំង ហុងវាស្នា
-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង