ព័ត៌មាន
សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង យាងសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយប្រគេនព្រះសង្ឃ និងគ្រួសារយោធិន ១៣១០គ្រួសារ ដែលស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ ប្រទានដល់បងប្អូនប្រជាពលរដ្ឋសរុប ១.៣១០ គ្រួសារ ដែលបានជម្លៀសខ្លួនមកពី ៧ ភូមិ ដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងកំពុងមកស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយោធិនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ពិសេសការរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
សម្តេចបានមានសង្ឃដីកាបញ្ជាក់ថា អំណោយដែលបាននាំយកមកប្រទានជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកពីការចូលរួមរបស់ក្រុមការងារ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រាលការលំបាក និងដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលនេះគឺជាកិច្ចការដែលសម្តេចបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី និងការយកអាសាគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់លើរាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។ក្នុងឱកាសនោះ សម្តេចបានថ្លែងកោតសរសើរនិងថ្លែងអំណរគុណ យ៉ាងស្មោះអស់ពីហឫទ័យចំពោះព្រះចៅអធិការវត្តពោធិ៍៥០០០ដើម ដែលបានអនុញ្ញាត និងផ្តល់ទីកន្លែងសម្រាប់ប្រជាពលរដ្ឋរងគ្រោះបានស្នាក់នៅបណ្ដោះអាសន្ន ព្រមទាំងរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់ និងចាត់ចែងយ៉ាងសកម្មក្នុងការជួយសង្គ្រោះ និងសម្រួលដល់ការស្នាក់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ និងការទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលបង្ហាញពីការចូលរួមរវាងពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា មិនអាចខ្វះគ្នាបានទេ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជាតិទាំងផ្នែកស្មារតី និងសម្ភារៈ។
សម្តេចបានសង្ឃដីកាបន្ថែមថា នេះជាការរួបរួមកម្លាំង និងបង្ហាញពីការរួមគ្នាជាធ្លុងមួយជាមួយបងប្អូនខ្មែរ គ្រួសារកងកម្លាំងជួរមុខ និងចូលរួមជាស្មារតីរួមគ្នាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិរបស់យើងក្នុងការការពារបូរណភាពទឹកដី ការពារប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ប្រទេសជាតិ។











-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា