ព័ត៌មាន
នគរបាលប្រឆាំងការជួញដូរមនុស្ស ចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែង បង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនថៅកែហាងម្នាក់ និងនារីរងគ្រោះ៥នាក់
ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនគរបាលខណ្ឌកំបូល បានឆ្មក់ចុះបង្ក្រាបទីតាំងម៉ាស្សាសុខភាពមួយកន្លែង បង្កប់បម្រើសេវាផ្លូវភេទឃាត់ខ្លួនថៅកែហាងម្នាក់ និងនារីរងគ្រោះចំនួន០៥នាក់។
ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៥ ដោយមានចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការដឹកនាំបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ និងលោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ និងសម្របសម្រួល លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ដឹកនាំបង្ក្រាបផ្ទាល់ពីលោក វរសេនីយ៍ទោ លេង មារ៉ា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ធ្វើការស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនមនុស្សចំនួន០៦នាក់ នៅចំណុចស្ថិតនៅផ្ទះលេខ១៣៩-១៤១ តាមបណ្ដោយផ្លូវលេខ៨m ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំពូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងជំនាញបានធ្វើការងារស្រាវជ្រាវសើបអង្កេត ពាក់ព័ន្ធនឹងករណីនេះ ដោយឆ្មក់ចុះបង្ក្រាបជាក់ស្ដែងតែម្ដង។ ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន០៦នាក់ ក្នុងនោះស្ត្រីម្នាក់ជាថៅកែហាងម៉ាស្សា និងនារីរងគ្រោះចំនួន០៥នាក់ និងវត្ថុតាងមួយចំនួនរួមមានស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់។
តាមមន្ត្រីនគរបាលជំនាញ បានបញ្ជាក់ថា ក្រោយពីសួរនាំថៅកែហាងម៉ាស្សារួចបានសារភាពថា ក្នុងការរួមភេទមួយលើក គឺតម្លៃពី២០ដុល្លារទៅ៣០ដុល្លារ។ចំពោះជនបរទេសវិញ គឺមួយលើកតម្លៃ៥០ដុល្លារ។ ក្នុងករណីភ្ញៀវចង់ដេកមួយយប់ពេញ ក្នុងតម្លៃ១០០ដុល្លារ ទៅ ១៥០ ដុល្លារ។ សូមបញ្ជាក់ថាលុយដែលទទួលបាននារីរងគ្រោះត្រូវបានចែកគ្នាជាមួយនឹងថៅកែហាង។
ក្រោយប្រតិបត្តិការកម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួនស្រ្តីមេការ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯនារីរងគ្រោះទាំង០៥(ភេទទី៣ម្នាក់)ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភៈ






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់