ព័ត៌មាន
រយៈពេល៦ខែឆ្នាំ២០២៥នេះ ច្រកទ្វាព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀងទទួលភ្ញៀវជាតិ និងអន្តរជាតិជាង៩សែននាក់ ស្មើនិង១៤៨សញ្ជាតិ
ស្វាយរៀង ៖ មន្ត្រីជំនួយការប្រធានច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង លោក ពុធ សុភាកែវ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ ចូល មកកម្ពុជា មានចំនួន៩សែន ២ម៉ឺន ៩ពាន់ ៧៨១នាក់ មាន១៤៨ សញ្ជាតិ ក្នុងនោះជនបរទេសចូលមកកម្ពុជាសរុប៧សែន ៩ម៉ឺន ១ពាន់ ៧៧៥នាក់ និងពលរដ្ឋខ្មែរវិលចូលស្រុកបន្ទាប់ពីបំពេញការងារការទូត ធ្វើជំនួញ ព្យាបាលជំងឺ និងដើរកំសាន្ត មានចំនួន១សែន ៣ម៉ឺន ៨ពាន់ ០០៦នាក់ ។
លោកបានបញ្ជាក់បន្ថែមថា ទន្ទឹមនិងភ្ញៀវបរទេស និងភ្ញៀវខ្មែរវិលត្រឡប់ចូលមកកម្ពុជា បន្ទាប់ពីបំពេញកិច្ចការអន្តរជាតិ ពិភាក្សាផ្លាស់ប្តូរ ទំនិញ និងសម្រាក់លំហែកាយ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះដែរ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការសម្របសម្រួលជូនភ្ញៀវចេញមានចំនួន ៧សែន ៤ម៉ឺន ៧ពាន់ ៨៤៧នាក់ មាន១៤៧សញ្ជាតិ ក្នុងនោះភ្ញៀវចេញជាពលរដ្ឋខ្មែរមានចំនួន១សែន ៣ម៉ឺន ៥ពាន់ ៣៩៩នាក់ ។
លោកបានបញ្ជាក់ថា កត្តាដែលភ្ញៀងបរទេស បានចូលមកកម្ពុជាច្រើន នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ បើតាមការសន្និដ្ឋានរបស់មន្ត្រីច្រក គឺភ្ញៀវមានទំនប់ចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល បង្កអោយមាន សន្តិសុខល្អ ពិសេសរាជរដ្ឋាភិបាល បានធ្វើការបញ្ជៀសនិងទប់ស្កាត់ជំងឺដង្កាត់និងគ្រប់ប្រភេទឆ្លងចូលសហគមន៏និងពលរដ្ឋ ៕ ដោយ ៖ ភា សារិទ្ធ




-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ