ព័ត៌មាន
ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ផ្សព្វផ្សាយអំពីជំងឺមិនឆ្លងទៅដល់សិស្សានុសិស្សនិងស្ត្រីមានផ្ទៃពោះ
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អនុសាខាស្រុកកំពង់ស្វាយ បានចុះអប់រំផ្សព្វផ្សាយស្ដីអំពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ” ព្រមទាំងដាំកូនឈើចំនួន៦០ ដើមដឹកនាំដោយលោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង កាកបាទក្រហមកម្ពុជា នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមជាមួយមន្ត្រីក្រុមប្រតិបត្តិ មន្ត្រីអនុសាខា យុវជនកាកបាទក្រហម ដោយមានការការចូលពីសិស្សានុសិស្ស សរុបចំនួន៣០០នាក់ នៅក្នុងវិទ្យាល័ យហ៊ុនសែន ត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះលោកបណ្ឌិត វ៉ា សុភ័ក្រ្ត បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីសំណាក់ សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនរើសអើងពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសចំពោះប្អូនៗអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទ ក្រហម ដែលជាកម្លាំងនាំមុខនៅសហគមន៍ និងជាទំពាំងស្នងឬស្សីរបស់សង្គមផងដែរ។ គោលបំណងក្នុងការផ្សព្វផ្សាយនេះ គឺដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហម និងសិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឲ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់ និងការពារផ្ដោតទៅ
លើជំងឺឆ្លងដូចជាជំងឺ covid ១៩ ,ជំងឺអេដស៍ ជំងឺរ បេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។ ជាពិសេសចូលរួមទប់ស្កាត់ និងការពារជំងឺមិនឆ្លង៤ ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម។ ស្របតាមទិសស្លោក” ស្រឡាញ់ខ្លួនស្ងួនចំណី”។ ជាមួយគ្នានោះដែរដើម្បីឲ្យសហគមន៍មានភាពធន់និងអាកាសធាតុ សូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយដូចជា ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ មិនដុត ឬកប់សំបកដបជ័រក្នុងដី។
សូមជម្រាបថាបន្ទាប់ពីធ្វើការអប់រំផ្សព្វផ្សាយសុខភាព និងដាំដើមឈើនៅវិទ្យាល័យហ៊ុនសែនត្បែងរួច ក្រុមការងារបន្តការផ្សព្វផ្សាយសុខភាពទៅដល់ស្រ្តីមានផ្ទៃពោះចំនួន៣០នាក់ទៀតនៅ មណ្ឌលសុខភាពសានគរ អំពីការថែទាំសុខភាពស្រ្តីនិងកុមារ ទាំងមុនពេលសម្រាល និងក្រោយពេលសម្រាលអោយបានត្រឹមត្រូវ។ បន្ទាប់មកផ្តល់អំណោយទៅដល់ស្រ្តីមានផ្ទៃពោះទាំង៣០នាក់ ក្នុងម្នាក់ៗទទួលបានកន្សែង១ សាប៊ូ២ដុំ អង្ករសុខភាព៦កញ្ចប់ និងថវិកា២ម៉ឺនរៀល។
សូមជម្រាបថាបន្ទាប់ពីចុះធ្វើសកម្មភាពផ្សព្វផ្សាយទាំងពីរទីតាំងខាងលើរួច ក្រុមការងារបានអញ្ជើញសួរសុខទុក្ខដល់ស្រ្តី ដែលទើបសម្រាលកូនរួចចំនួច៤គ្រួសារទៀតដល់ខ្នងផ្ទះ និងបានដាស់តឿនដល់ពួកគាត់ថែរក្សាសុខភាពអោយបានល្អ ទាំងម្តាយ និងកូន ព្រមទាំងបាននាំអំណោយជូនពួកគាត់ផងដែរ ដោយក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអីវ៦ដប ឃីត ( មុង ភួយ កន្សែង សារុង និងក្រមា) សាប៊ូ៤ដុំ និងថវិកា៥ម៉ឺនរៀល៕
អត្ថបទ: សំ ងីម

















-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់