ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមបរិច្ចាគឈាមនៅខេត្ត សៀមរាប
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដែលបានប្រពឹត្តទៅនៅសួនច្បារខាងជើងព្រះអង្គចេក ព្រះអង្គចម ក្នុងខេត្តសៀមរាប។

កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារពិធីករកីឡាកម្ពុជា ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ក្នុងគោលបំណងដើម្បីបង្ហាញពីទឹកចិត្តការស្រលាញ់ ការចេះជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ ជាមួយគ្នានេះ កម្មវិធីបរិច្ចាគឈាម គឺជាការចូលរួមបង្កើតទម្លាប់ និងវប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញ និងលើកកម្ពស់ឱ្យយុវជន ព្រមទាំងប្រជាជនទូទៅឱ្យចូលរួមជាមួយសេវាកម្មជាតិផ្ដល់ឈាមទូទាំងប្រទេស។ ព្រឹត្តិការណ៍បរិច្ចាគឈាមនេះ ក៏មានការដាក់តាំងពិព័រណ៍ម្ហូបអាហារ ពិព័រណ៍ផលិតផលតាមបណ្ដាក្រុង ស្រុក និងពិព័រណ៍ភូមិមួយផលិតផលមួយអមផងដែរ។

សូមជម្រាបថា ក្រៅពីការបរិច្ចាគឈាម នាល្ងាចនេះក៏នឹងមានកម្មវិធីទាត់បាល់មិត្តភាព រវាងក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ដើម្បីលើកកម្ពស់សុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព ភារតភាពក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងកិច្ចសហប្រតិបត្តិការល្អ ស្របតាមទិសស្លោក «កីឡារស់ក្នុងសន្តិភាព»៕





-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ