ព័ត៌មាន
ជំងឺបាយភ្នែក ជាមូលហេតុចម្បងនៃភាពពិការភ្នែកនៅប្រទេសកម្ពុជា ដែលមានប្រមាណ ៨០% នៃភាពពិការភ្នែក ទាំងអស់ដែលអាចព្យាបាលបាន
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត បានអៈអាងថា ជំងឺបាយភ្នែក ជាមូលហេតុចម្បងនៃភាពពិការភ្នែកនៅប្រទេសកម្ពុជា ដែលមានប្រមាណ ៨០% នៃភាពពិការភ្នែកទាំងអស់ដែលអាចព្យាបាលបាន។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងព័ត៌មានសុខភាពភ្នែកក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលថ្នាក់ក្រោមជាតិ និងការកែលម្អគុណភាពនៃការវះកាត់ជំងឺបាយភ្នែក និងសុវត្ថិភាពអ្នកជំងឺ, នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥នេះ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក បានបន្តថា តាមរបាយការណ៍របស់កម្មវិធីជាតិសុខភាពភ្នែក មានការវះកាត់ជំងឺបាយភ្នែកចំនួន ៤១.០៨០ ករណី ក្នុងឆ្នាំ២០២៤។ ហើយការសិក្សាកន្លងមកបង្ហាញថា គំហើញក្រោយការវះកាត់ជំងឺបាយភ្នែកនៅមានកម្រិតមិនទាន់ដល់ការណែនាំរបស់អង្គការសុខភាពពិភពលោក។ កម្មវិធីជាតិសុខភាពភ្នែកមានការប្រឹងប្រែងធ្វើសកម្មភាពមួយចំនួនដើម្បីបង្កើនគុណភាពនៃការវះកាត់ជំងឺបាយភ្នែក៖ បង្កើតក្រុមការងារបច្ចេកទេសចងក្រងសៀវភៅស្ដីពីគោលការណែនាំបច្ចេកទេសស្ដីពីការកែលម្អគុណភាពនៃការវះកាត់បាយភ្នែកនៅកម្ពុជា និងដាក់ជូនក្រសួងសុខាភិបាលដើម្បីពិនិត្យនិងអនុម័ត។ បង្កើតកម្មវិធី ឌីជីថល នៅក្នុង “App” ដើម្បីបណ្ដុះបណ្ដាលដល់ក្រុមទ្រទ្រង់សុខភាពភូមិ បុគ្គលិកមណ្ឌលសុខភាព និងនិសិ្សតវេជ្ជសាស្រ្ត។ ចាប់តាំងពីដើមឆ្នាំ២០២៥មក ក្រុមគ្រូពេទ្យឯកទេសពីកម្មវិធីជាតិសុខភាពភ្នែក នៃមន្ទីរពេទ្យថ្នាក់ជាតិបានចុះធ្វើការវាយតម្លៃពីគុណភាពវះកាត់បាយភ្នែក និងសុវត្ថិភាពអ្នកជំងឺនៅខេត្តចំនួន៦ មានដូចជា៖ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ។ ហើយបានរកឃើញបញ្ហាមួយចំនួនដូចជា៖ មានកង្វះខាតសម្ភារៈពិនិត្យព្យាបាល និងតាមដានអ្នកជំងឺមុន និងក្រោយវះកាត់ ប្រព័ន្ធកត់ត្រាលទ្ធផលគំហើញក្រោយការវះកាត់បាយភ្នែក (Cataract Surgical Outcome Monitoring) ដែលនឹងត្រូវលើកយកមកជជែកពិភាក្សាស៊ីជម្រៅនៅក្នុងសិក្ខាសាលានេះ។
នាឱកាសនោះដែរឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា តាមការវាយតម្លៃរហ័សថ្នាក់ជាតិស្តីពីភាពពិការភ្នែកក្នុងឆ្នាំ២០១៩ បានបង្ហាញថា គំហើញក្រោយការវះកាត់ជំងឺបាយភ្នែកល្អ ៦៦.២% (៦/៦ – ៦/១២) និងគំហើញមិនល្អ ១៤.៥% (<៦/៦០)។ យោងតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) គំហើញល្អ ៨០%-៩០% និងគំហើញមិនល្អ (poor vision) ៥%។ ហេតុនេះ យើងត្រូវពិនិត្យឡើងវិញ ដើម្បីកែលម្អ អនុលោមតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO)។ នៅពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានអនុម័តឱ្យប្រើប្រាស់ “គោលកាណ៍ណែនាំបច្ចេកទេសស្តីពីការកែលម្អគុណភាពនៃការវះកាត់បាយភ្នែកនៅកម្ពុជា” ដែលបានបង្ហាញស្តង់ដារប្រតិបត្តិមួយចំនួន ដែលត្រូវអនុវត្ត ក្នុងការបង្កើនគុណភាព និងសុវត្ថិភាពអ្នកជំងឺ មកទទួលការព្យាបាលភ្នែកជំងឺបាយភ្នែក និងជំងឺភ្នែកដទៃទៀត។
ជាទីបញ្ចប់តាងនាមឱ្យក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី សូមថ្លែងអំណរគុណដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ជាពិសេស មូលនិធិហ្រេដហូឡូ ដែលបាននឹងកំពុងជួយគាំទ្រ និងអភិវឌ្ឍន៍ វិស័យសុខភាពភ្នែក ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងគុណភាព ពង្រីកវិសាលភាព សុខភាពភ្នែក ឆ្ពោះទៅរកការកាត់បន្ថយភាពពិការភ្នែកឱ្យនៅត្រឹម០.៣៥% នៅឆ្នាំ ២០៣០៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង