ព័ត៌មាន
អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា និងដៃគូពាក់ព័ន្ធរៀបចំសិក្ខាសាលាស្តីពីសមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ
ភ្នំពេញ៖អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)សហការជាមួយអង្គការជនពិការកម្ពុជា (CDPO) និងអង្គការយូណេស្កូ(UNESCO) នៅថ្ងៃទី២០ខែមិថុនានេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយនៅសណ្ឋាគារ ប៉ូឡូវៃ រាជធានីភ្នំពេញ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ទី១.ការដាក់បញ្ចូលទស្សនៈជនមានពិការនៅក្នុងការផលិតព័ត៌មាន ទី២.ការបំប្លែងទស្សនវិស័យអំពីពិការភាពដោយចេញពីមូលដ្ឋាននៃសិទ្ធិមនុស្ស និងទី៣.ការបង្កើតបរិយាកាសផ្សព្វផ្សាយដ៏មានសមភាព និងគ្មានការរើសអើងក្នុងសង្គម។
បើតាមអ្នកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការសរេសរព័ត៌មានអំពីពិការភាពគឺជាបញ្ហាប្រឈម ព្រោះមិនមែនមនុស្សគ្រប់គា្ន សុទ្ធតែយល់ស្របលើភាសាដែលសម្របនោះទេ។សូម្បីតែនៅក្នុងសហគមន៍ជនមានពិការភាព ក៏មានការជជែកដេញដោលយ៉ាងក្តៅគគុកអំពីការប្រើបាស់ពាក្យពេចន៍ និងឃា្លមួយចំនួនដែរ។ ការធានាឱ្យមានភាពច្រមុះកាន់តែច្រើន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ជាឱកាសដើម្បីយល់កាន់តែច្បាស់អំពីក្រុមគោលដៅដែលមានពិការភាព ដែលអាចឱ្យមានការផលិត និងការទទួលបានមាតិកាកាន់តែប្រសើរ ព្រមទំាងបង្កើនភាពច្នៃប្រឌិត និងនវានុវត្តន៍តាមរយៈភាពជាតំណាងកាន់តែប្រសើររបស់បុគ្គលិក នៅក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ។
លោកស្រីបានបន្តទៀតថា នៅកម្រិតសង្គមការព្រងឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយក្នុងការដោះស្រាយភាពច្រមុះ តាមរយៈការរាយការណ៍ព័ត៌មានដែលត្រឹមត្រូវ យុត្តិធម៌ និងមានបរិយាបន្ន ក៏នឹងជួយប្រយុទ្ធប្រឆាំងការម៉ាក់ងាយ និងការរើសអើង ព្រមទាំងផ្លាស់ប្តូរឥរិយាបថក្នុងសង្គមផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីលុបបំបាត់ឧបសគ្គ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ រួមទំាងជនមានពិកការភាព អាចអនុវត្តសិទ្ធិ និងសេរីភាពរបស់ពួកគេបានយ៉ាងពេញលេញ និងរួមចំណែកដល់សង្គមដែលកាន់តែមានបរិយាបន្ន។
គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលខាងលើមានអ្នកចូលរួមសរុបចំនួន ២៥នាក់ ក្នុងនោះមានស្រ្តី ១៧នាក់ ដែលមានសមាសភាពមកពីក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯកជន អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានឯករាជ្យ។អត្ថបទ៖ទូច សោភ័ណ








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់