ព័ត៌មាន
រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថានទូតឥណ្ឌារៀបចំព្រឹត្តិការណ៍ទេសចរណ៍កម្ពុជា-ឥណ្ឌាឱ្យបានច្រើនថែមទៀត
នៅថ្ងៃទី២១ខែមិថុនានេះ ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានសហការរៀបចំ ទិវាយោគៈអន្តរជាតិលើកទី១១ នៅរាជធានីភ្នំពេញ ដែលតាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ យល់ថានឹងរួមចំណែកផ្សព្វផ្សាយទាក់ទាញធុរជន និងភ្ញៀវទេសចរ ឥណ្ឌាមកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត ។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ មានប្រសាសន៍ថា ការៀបចំព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិលើកទី ១១ ឆ្នាំ២០២៥នេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤ ដែលកំពុងបន្តអនុវត្ត ដើម្បីជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី ម្ហូបអា ហារ និងសក្តានុពលទេសចរណ៍សម្បូរបែប ដែលនឹងចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំ នាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក។

ឯកឧត្តម វ៉ាន់ឡយវ៉ាណា បារីលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិ គឺមានប្រារព្វធ្វើឡើងនៅប្រទេសឥណ្ឌាតាំងពីយូរណាស់មកហើយ ហើយស្ថានទូតឥណ្ឌា ក៏បានថ្លែងអរគុណកម្ពុជា ដែលសហការរៀបចំមានភាពផុសផុល ដូចបណ្តាប្រទេសនានាទៀតនៅលើពិភពលោកផងដែរ។ ការហាត់យោគៈ ហាត់ធ្វើសមាធិ គឺមានអត្តប្រ យោជន៍ដល់សុខភាពផ្លូវចិត្ត ផ្លូវកាយ ការរស់នៅឱ្យមានភាពល្អប្រសើរឡើង ហើយតាមរយៈការរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍សុខុមាលភាពនេះ រំពឹងថា នឹងជំរុញបង្កើនកិច្ចទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា ឥណ្ឌា អាចរួមចំណែកទាក់ទាញទេសចរឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើនផងដែរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ កម្ពុជា រៀបចំព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិលើកទី១១ ចំនួន ២លើក លើកទី១ រៀបចំនៅខេត្តសៀមរាប ថ្ងៃទី១៩ ខែមិថុនា និងលើកទី២ រៀបចំនៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែមិថុនានេះ ៕ អត្ថបទ៖ ស៊ុម សុខជា



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់