ព័ត៌មាន
NEA សហការជាមួយមន្ទីរការងារ អាជ្ញាធរ រៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ សម្រាប់ពលករវិលត្រឡប់ពីប្រទេសថៃ និងអ្នកស្វែងរកការងារ ក្នុងស្រុកបសេដ្ឋ
នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ មន្ទីរការងារ និងបណ្តុះបណ្តាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបចំ “វេទិកាការងារ និងឱកាសកម្មសិក្សាការងារ” សម្រាប់បងប្អូនពលករដែលវិលត្រលប់ពីប្រទេសថៃ និងអ្នកស្វែងរកការងារ នៅក្នុងបរិវេណវត្តមង្គលបរពិត្រ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
វេទិកានាថ្ងៃនេះមានរោងចក្រសហគ្រាស ចូលរួមចំនួន ៨ ដោយផ្តល់ឱកាសការងារចំនួន ៦ ៥៦០ កន្លែង និងមានបងប្អូន យុវជន និងអ្នកស្វែងរកការងារធ្វើចូលរួមយ៉ាងច្រើន ជាលទ្ធផលអ្នកទទួលបានការងារភ្លាមៗ ចំនួន ១០៤នាក់។
ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមតាមដានទំព័រ Facebook និង ឆាណែល Telegram របស់ NEA ឬទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ ០៧៧ ២៣២ ៣៧៨ និងតេលេក្រាម ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕











-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង