ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប
សៀមរាប៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បាន អញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប។
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងអរគុណស ស យ ក ដែលបានរៀបចំកិច្ចប្រជុំនេះ ទទួលបានជោគជ័យដោយរលូន និងចូលរួមអបអរសាទរសមិទ្ធផលថ្មីៗដែល ស ស យ ក សម្រេចបាន។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស ស យ ក កំពុងចូលរួមថែរក្សាមរតកដូនតាជំនាន់មុន ដោយឈរលើមាគ៌ាដ៏ត្រឹមត្រូវ ក្នុងការកសាងមាតុភូមិ ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្បុជា បានលើកឡើងថា ការពលីរបស់យុទ្ធជនខ្មែរ លោក ព្រិទ្ធបាលឯក សួន រោន កាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ គឺជាគំរូវីរភាពមួយ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ហើយជាថ្មីម្តងទៀត សម្តេច សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ចំពោះគ្រួសារសពលោក សួន រោន ផងដែរ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការជួបជុំគ្នាដើរដោយថ្មើរជើង ដែលបានរៀបចំឡើងដោយឯកឧត្តម ហ៊ុន ម៉ានី នាពេលកន្លងទៅថ្មីៗនេះ គឺជាសញ្ញាមួយបង្ហាញនូវការ សាមគ្គីជាតិ ឯកភាពជាតិ ខណៈព្រឹតិ្តការណ៍នេះ មានការចុះផ្សាយពីទូរទស្សន៍អន្តរជាតិជាច្រើន រួមទាំងសារព័ត៌មានថៃ ក៏មានការផ្សព្វផ្សាយដែរនោះ។
-សម្ដេចធិបតី៖ កម្លាំងគាំទ្ររបស់ប្រជាជាតិមួយយ៉ាងផុលផុសក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុង មានបញ្ហា បានបង្ហាញឱ្យឃើញអំពីការយល់ឃើញត្រូវចំពោះជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងកិច្ច ការពារបូរណភាពទឹកដី ដែលមិនអនុញ្ញាតឱ្យជាតិសាសន៍ណាមករំលោភបំពានមើលងាយបានឡើយ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កោះឫស្សី គឺនៅតែជារបស់កម្ពុជា ដោយមិនបានបាត់ទៅណានោះទេ ហើយបងប្អូនប្រជាពលរដ្ឋអាចទៅលេងបានគ្រប់ពេលវេលា ខណៈមានជនអគតិមួយក្តាប់តូច បានបង្ហោះថា កោះនេះ ត្រូវបានគេយកទៅគ្រប់គ្រងហើយនោះ គឺជាព័ត៌មានបំភ្លើស បំភ្លៃ ដែលកើតចេញពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងរស់នៅក្រៅប្រទេសប៉ុណ្ណោះ។
-សម្ដេចធិបតី៖ ស្មារតីជាតិនិយមរបស់ថៃ បង្កបញ្ឆេះទំនាស់ព្រំដែន បានហៀរមកដល់ប្រទេសកម្ពុជា ដែលស្មារតីជាតិនិយមរបស់កម្ពុជាត្រូវតែកើតមានឡើងដែរដោយក្ដីឈឺចាប់ ដើម្បីទប់ទល់។ កុំយកបញ្ហា ក្នុងប្រទេសថៃ មកពាក់ព័ន្ធជាមួយកម្ពុជា។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ការបញ្ឆេះជាតិនិយមនៅថៃ មិនមែនជាការផ្ដួចផ្ដើមរបស់កម្ពុជានោះទេ។ កម្ពុជាមិនបានបញ្ឆេះនូវជាតិនិយមនោះទេ។ កម្ពុជាមានការអត់ធ្មត់ គឺចង់ស្វែងរកសន្តិភាពរវាងប្រទេសជិតខាង ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ហេតុដែលធ្វើឲ្យកម្ពុជាឆ្លើយតបគឺដោយសារមានការបញ្ឆេះស្មារតីជាតិនិយមរបស់ប្រទេសថៃ។ កម្ពុជាធ្វើចលនាជាតិនិយម គឺដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ។កម្ពុជាមិនឈ្លានពានប្រទេសណានោះទេ។ រាជរដ្ឋាភិបាលកម្ពុជាមិនបានបង្កើតព័ត៌មានក្លែងក្លាយដើម្បីដុតប្រទេសនោះទេ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការឆ្លើយតបរបស់កម្ពុជា ក្នុងការបិទច្រកព្រំដែនគឺជាការឆ្លើយតបក្នុងការបិទច្រកព្រំដែនដោយឯកតោភាគីរបស់ប្រទេសថៃ។ កម្ពុជាទន់ភ្លន់តែបើប្រទេសជិតខាងបំពានកម្ពុជា ត្រូវតែមានវិធានការឆ្លើយតប ដើម្បីការពារបូរណភាពទឹកដី ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំឲ្យភាគីថៃពិបាកគំរាមដល់កម្ពុជា ដូច្នេះរាជរដ្ឋាភិបាលសម្រេចបិទមុនតែម្ដងទៅលើសេវាអគ្គិសនីអ៊ីនធឺណិត ប្រេងឥន្ធនៈហ្គាសពីប្រទេសថៃ ខណៈកម្ពុជាអាចកំដរបានគ្រប់ពេលវេលា ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅភាគីថៃម្តងទៀតថា ដរាបណាភាគីថៃបើក ច្រកជាឯកតោភាគីវិញ ទើបកម្ពុជាសម្រេចបើកវិញដែរ ហើយការបើកនេះគឺមិនមែនតែមួយច្រកទេ គឺគ្រប់ច្រកទាំងអស់ទើបកម្ពុជាបើក។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាឆ្អែតនឹងសង្គ្រាមហើយ មិនចង់មានសង្គ្រាមទៀតទេ តែ កុំមករំលោភបំពានកម្ពុជា។ កម្ពុជា មានកងទ័ពដែលមានទឹកចិត្តក្លាហាន និងស្មោះស្ម័គ្រ និងការបំពាក់ ឧបករណ៍គ្រប់គ្រាន់សម្រាប់កិច្ចការពារជាតិ ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនចង់បិទច្រកព្រំដែនទេ ដោយសារកងទ័ពថៃបិទព្រំដែនមិនបានពិភាក្សាជាមួយកម្ពុជា។ បើកងទ័ពថៃបើកដោយឯកោភាគី កម្ពុជានិងអនុវត្តតាមក្នុងរយៈពេល៥ម៉ោងក្រោយ ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ការបិទដោយឯកតោភាគី គួរគិតគូរពីអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមព្រំដែន។ ការបិទព្រំដែននេះ កុំចោទដាក់មកកម្ពុជា សំខាន់កងទ័ពថៃ ឬក៏រាជរដ្ឋាភិបាលថៃបើកដោយឯកតោភាគី កម្ពុជានឹងបើកច្រកតាមក្រោយ។ បើគ្មានការបើកច្រកតាមព្រំដែននោះទេគ្មានការជជែកពិភាក្សាចរចា IBC នោះទេ ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ភាគគឺថៃមានការរំលោភបំពានបើកយន្តហោះ នឹងដ្រូនចូលទឹកដីកម្ពុជា ជាញឹកញាប់ ជាការឆ្លើយតបកងទ័ពកម្ពុជា បានបាញ់ទម្លាក់ដ្រូននោះ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ការប្រកាសតំបន់ជម្លោះព្រំដែនជារបស់ខ្លួន ដោយឯកតោភាគី និងដោយក្រុមជ្រុលនិយមថៃនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់នោះទេ។ កម្ពុជាមិនចង់បានដីអ្នកណាមួយមីលីម៉ែត្រនោះទេ ហើយកម្ពុជាមិនឲ្យបាត់បង់ដីមួយមីលីម៉ែត្រផងដែរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កុំប្រមាថកម្ពុជាឱ្យសោះ ដោយការសម្ញែងគ្រឿងយុទ្ធោបករណ៍ទំនើបៗនោះ ព្រោះកម្ពុជាមិនចាញ់ការគំរាមកំហែងនោះឡើយ។ កម្ពុជា ស្វាគមន៍ជានិច្ច បើមិនចៀសរួចពីការប្រយុទ្ធគ្នា។ កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការវាយបកដើម្បីការពារបូរណភាពទឹកដី។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា នឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្ថែមទៀត បើសិនជាមានការផ្ទុះអាវុធប្រយុទ្ធគ្នា ខណៈពេលនេះ កម្ពុជា កំពុងខិតខំណាស់ក្នុងការ ដោះស្រាយបញ្ហាដោយសន្តិវិធី និងសន្តិភាព ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ កម្ពុជាមិនទាន់បានពឹងពាក់ប្រទេសណាមួយ ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនរវាងកម្ពុជា-ថៃ។ លើកលែងបណ្ដឹងទៅតុលាការអន្តរជាតិ។យើងនឹងខិតខំរក្សាទំនាក់ទំនងដោះស្រាយចរចាកិច្ចព្រមព្រៀងដែលមានស្រាប់។ ប្រសិនបើមានការផ្ទុះអាវុធកម្ពុជានិងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលទោះបីមិនបានប្រកាសតាមអនឡាញ។ប៉ុន្តែក្រសួងការបរទេសកម្ពុជាដែលមានស្ថានទូតប្រចាំនៅអ៊ីស្រាអែល ឥណ្ឌា ទួគី បានធ្វើការជាប្រចាំទំនាក់ទំនងដល់ប្រជាជនខ្មែរនិស្សិត ដែលកំពុងរស់នៅក្នុងប្រទេសកំពុងមានសង្គ្រាម។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្រៅស្រុក ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ផលិតផលរបស់យើង បច្ចុប្បន្នមានសមត្ថភាពផលិតដោយខ្លួនឯង បាននៅក្នុងស្រុក។ សូមបងប្អូនអ្នកលក់ដូរកុំឆ្លៀតឱកាសដំឡើងថ្លៃ ក្នុងពេលប្រទេសជាតិមានបញ្ហា។សម្ដេចចូលរួមអបអរ និងការចូលរួមគាំទ្រនូវផលិតផលខ្មែរនេះ ជាស្មារតីខ្មែរជួយខ្មែរ ក្នុងពេលលំបាក។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនរបស់យើងត្រូវបន្តធ្វើឱ្យបានល្អពីយុវជនជំនាន់មុន ដែលបានកសាងមូលដ្ឋានច្រើនណាស់សម្រាប់ប្រទេសជាតិយើង ដូចនេះយុវជនត្រូវបន្តថែរក្សាពង្រីកសមត្ថភាពនេះឲ្យកាន់តែខ្លាំងសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។













-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន3 days agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនត្រឹមតែផ្ដាច់ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៊ីផងដែរ
-
ព័ត៌មាន4 days agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន4 hours agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
-
ព័ត៌មាន3 days agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង