Connect with us

ព័ត៌មាន

ស្ពានឈើប្រវែងជាង២០ម៉ែត្រត្រូវបានប្រជាសហគមន៍ជួសជុលកែលម្អដាក់ឱ្យប្រើប្រាស់ឡើងវិញ

ស្វាយរៀង ៖ ស្ពានឈើប្រវែង ២១ ម៉ែត្រទទឹង៥ម៉ែត្រ ស្ថិតនៅក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានប្រជាសហគមន៍ភូមិធ្វើការជួសជុលកែលម្អ ដាក់ឲ្យពលរដ្ឋប្រើប្រាស់ ធ្វើចរាចរណ៍ឡើងវិញ បន្ទាប់ស្ថានភាពស្ពានមានសភាពទ្រុឌទ្រោម ។

​លោកម៉ៅ សារ៉េត តំណាងប្រជាសហគមន៍ភូមិតាស្អាង បានបញ្ជាក់ប្រាប់ទូរទស្សន៏ BTV នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៥នេះអោយដឹងថា ស្ពានដែលប្រជាសហគមន៍កំពុងជួសជុលកែលម្អនេះគឺជាស្ពានឈើ ផ្ដើមកសាងឡើងក្នុងអំឡុងឆ្នាំ២០២១ ដែលកសាងឡើងដោយសហគមន៍ភូមិ តាមរយៈការឯកភាពបណ្ដោះអាសន្នរបស់រដ្ឋបាលស្រុកស្វាយជ្រំ ដោយប្រើប្រាស់ថវិការួមវិភាគទានរបស់ប្រជាសហគមន៏ភូមិនិងមានកាតឧបត្ថម្ភបន្ថែមពីសប្បុរសជនក្នុងនិងក្រៅខេត្ត អស់ចំនួន១ម៉ឺន ២ពាន់ ដុល្លា។

​លោកបន្តថាការដែលប្រជាសហគមន៍ស្ថាបនាស្ពានហើយគ្មានការប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងសម្រួលដល់ការធ្វើចរាចរណ៍និងនាំកសិផលរបស់ពលរដ្ឋទៅកាន់ទីផ្សារ និងបង្កលក្ខណៈឲ្យសិស្សានុសិស្ស ធ្វើដំណើរទៅសិក្សាអោយបានទាន់ពេលវេលា ខណៈស្ពានអូរស្មាច់ ដែលរាជរដ្ឋាភិបាលស្ថាបនា ដាក់ឲ្យប្រើប្រាស់បច្ចប្បន្ននោះមានភាពចង្អៀត ដោយចំនួនអ្នកធ្វើដំណើរ និងមធ្យោបាយយានជំនិះ ឆ្លងកាត់ច្រើនយឺតយ៉ាវក្នុងការធ្វើដំណើរទៅកាន់គោលដៅ ។

អត្ថបទ ​៖ ភា សារិទ្ធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia