ព័ត៌មាន
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការការិយាល័យក្រុមហ៊ុន Plug and Play Cambodia នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការការិយាល័យក្រុមហ៊ុន Plug and Play Cambodia នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការចូលរួមពីលោក Jupe Tan នាយកផ្នែកកិច្ចសហប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Plug and Play LLC ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក.ប.ទ. សាកលវិទ្យាធិការ តំណាងស្ថាប័នអប់រំ និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល សរុបប្រមាណ ២២០រូប។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ពិធីសម្ពោធជាផ្លូវការការិយាល័យក្រុមហ៊ុន Plug and Play Cambodia នាពេលនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ក្នុងការជំរុញសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងបង្កើនភាពទាក់ទាញរបស់កម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលធុរកិច្ចថ្មីឌីជីថលឈានមុខមួយក្នុងតំបន់។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់លទ្ធភាពឱ្យធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាអាចទាក់ទាញទុនវិនិយោគពីក្រៅប្រទេស បង្កើតការងារ ព្រមទាំងការពង្រីកបណ្ដាញទំនាក់ទំនងជាមួយដៃគូអាជីវកម្ម គ្រឹះស្ថានសិក្សា និងអ្នកជំនាញរបស់ក្រុមហ៊ុន Plug and Play ពីតំបន់ Silicon Valley អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។
សូមជម្រាបជូនថា ក្នុងពិធីនេះក៏មានការរៀបចំកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងឱកាស និងបរិយាកាសវិនិយោគនៅកម្ពុជាពីវាគ្មិនជាតិ និងអន្តរជាតិផងដែរ៕









-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង