ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ រដ្ឋាភិបាលថៃចាប់តាំងពីថ្នាក់រដ្ឋមន្រ្ដីដល់នាយករដ្ឋមន្រ្ដីបាននិយាយលាបពណ៌ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញឆ្លើយតបភ្លាមៗ បន្ទាប់ពីរាជរដ្ឋាភិបាលថៃ ចាប់ពីរដ្ឋមន្រ្ដី ដល់នាយករដ្ឋមន្រ្ដី បាននាំគ្នាបង្កើតព័ត៌មានមិនពិត បង្កាច់បង្ខូច និងលាបពណ៌មកលើរាជរដ្ឋាភិបាលកម្ពុ ជានិងប្រទេសកម្ពុជា ដោយបង្វែពីបញ្ហាព្រំដែនឈានទៅដល់ចោទប្រកាន់កម្ពុជាលើបញ្ហាឧក្រិដ្ឋកម្មអ៊នឡាញជាដើម ខណៈប្រទេសថៃខ្លួនឯងទេដែលកំពុងប្រឈមបញ្ហានេះ និងត្រូវដោះស្រាយចំពោះមុខស្ថាប័នអន្តរជាតិដូចជាអង្គការសហប្រជាជាតិជាដើម។
តាមរយៈវីដេអូឆ្លើយតប ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះលោកស្រីនាយករដ្ឋមន្រ្ដីថៃបានចេញមកប្រកាសជាសាធារណៈចោទប្រកាន់ លាបពណ៌ ប្រទេសកម្ពុជា ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មតាមបណ្ដាញអ៊ិនធឺណិត ដោយបានបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាថា ជាមជ្ឈមណ្ឌលធំនៃឧក្រិដ្ឋកម្មនេះជាដើម ខណៈដែលប្រទេសថៃខ្លួនឯងកំពុងតែកើតមានរឿងអាស្រូវនេះយ៉ាងក្ដៅគុក បែរជាបង្វែរឿងនេះមកកម្ពុជាទៅវិញ។
ឯកឧត្តមបានបញ្ជាក់ថា ប្រទេសកម្ពុជា មិនដែលបដិសេធថា មិនមានបញ្ហាបទល្មើសឧក្រិដ្ឋកម្មអនឡាញនោះទេ ប៉ុន្ដែកម្ពុជាគឺជាប្រទេសដែលរងគ្រោះមួយក្នុងចំណោមប្រទេសរងគ្រោះជាច្រើននៅក្នុងតំបន់ ហើយក្នុងនោះក៏មានប្រទេសថៃដែរ ដែលបញ្ហាឧក្រិដ្ឋកម្មអ៊នឡាញនេះមានការលំបាកក្នុងការបង្ក្រាប ដោយទាមទារឱ្យមានកិច្ចសហការគ្នាស្អិតរមួតរវាងរដ្ឋាភិបាលនីមួយៗដើម្បីបង្ក្រាប និងទប់ស្កាត់។
ឯកឧត្តមបន្តថា កម្ពុជាបានធ្វើកិច្ចការងារនេះយ៉ាងសកម្ម និងយកចិត្តទុកដាក់បំផុត ហើយបានសម្រេចលទ្ធផលយ៉ាងច្រើន។ ហើយកម្ពុជាមានឆន្ទះនយោបាយមុះមុតនៅក្នុងការប្រយុទ្ធប្រឆាំងបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអ៊នឡាញនេះ ដោយកម្ពុជាមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ជាប្រធានដឹកនាំយន្តការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊នឡាញនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់