ព័ត៌មាន
កាកបាទក្រហមទទួលថវិកាពីអាជ្ញាធរអគ្គិសនីកម្ពុជាអបអរទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម
ភ្នំពេញ ៖ ទោះបីខួប១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២៥និងខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»បានកន្លងផុតទៅហើយក្តី តែទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជននៅតែសកម្មភាពចូលរួមជាបន្តបន្ទាប់។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គីសនីកម្ពុជា បានអញ្ជើញនាំយកថវិកាសប្បុរសធម៌ ចំនួន ១២០លានរៀល ជាវិភាគទានចូលរួមជួយទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
មានប្រសាសន៍ក្នុងជំនួបមុនពិធីប្រគល់-ទទួលថវិកាសប្បុរសធម៌ខាងលើនេះ លោកជំទាវពុំចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំនូវព្រះរាជបណ្តាំផ្ញើ និងបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំនិងមន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជា ដែលតែងតែបានចូលរួមបរិច្ចាគថវិកាជូន កាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្តតាំងពីឆ្នាំ២០១០រៀងមក ដែលនេះគឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតី វប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយអ្នកទទួលផលរបស់ កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះលោកជំទាវ ក៏បានជម្រាបភ្ញៀវអំពីសកម្មភាពសំខាន់ៗរបស់ កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត នៅតាមមូលដ្ឋាននានា, ការឧបត្ថម្ភថវិកា ជូនមន្ទីរពេទ្យមួយចំនួន ដែលបំរើសកម្មភាពមនុស្សធម៌ ការឧបត្ថម្ភដល់សមាគម អង្គការ មជ្ឈមណ្ឌលនានា ដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រា ជនមានពិការភាព ចាស់ឥតទីពឹងជាដើម។ រួមទាំងការផ្តល់ប្រាក់កម្ចីខ្នាតតូច គ្មានការប្រាក់ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ,ការសាងសង់ផ្ទះ និងអណ្តូងទឹក ជូនប្រជាពលរដ្ឋនៅតាមទីជនបទ ឆ្ងាយដាច់ស្រយ៉ាល និងសកម្មភាពជាច្រើនទៀត របស់កាកបាទក្រហមកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តម យឹម វិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលមានចក្ចុវិស័យវែងឆ្ងាយ ដោយបានអំពាវនាវនិងអនុញ្ញាត ឱ្យគ្រប់សមាសភាពសប្បុរសជន ទាំងវិស័យឯកជន និង រដ្ឋ មានឱកាសបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា។ ទន្ទឹមនឹងនេះ ការមានលទ្ធភាពចូលរួមសកម្មភាពមនុស្សធម៌ ក៍ដោយសារកត្តាសុខសន្តិភាពផងដែរ។ សូមបញ្ជាក់ថាឆ្នាំ២០២៥នេះ គឺជាលើកទី១៦ហើយ ដែលអាជ្ញាធរអគ្គិសនីកម្ពុជា បានរួមចំណែកជាវិភាគទាន ជួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហម និង អឌ្ឍចន្ទក្រហម៨ឧសភា៕
អត្ថបទ៖ សំ ងីម











-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង