ព័ត៌មាន
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបញ្ចប់ការបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តបោះបង្គោលក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប
តាកែវ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់ភូមិសាស្ត្រខេត្តតាកែវហើយ។
លោកបានឱ្យដឹងថា ក្រុមការងារអន្តរក្រសួង អាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋប្រកបដោយទឹកមុខញញឹមផងនោះ បានចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ កាលពីថ្ងៃថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយចំនួនបង្គោលសរុបត្រូវបោះ៥៥០បង្គោល។
បើតាមលោក ផន រឹម ក្រុមការងារបច្ចេកទេស បានយកទិន្នន័យទទួលបានរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ហើយក្រុមការងារ នឹងរៀបចំផែនការសកម្មភាពបន្តសម្រាប់ចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែបនៅពេលឆាប់ៗខាងមុខ។
លោកបានបញ្ជាក់ថា សម្រាប់កំណាត់ទី១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានប្រវែង ២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍ ក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការងារវាស់វែងក្បាលដី ដែលរងផលប៉ះពាល់រួចរាល់ ព្រមទាំងអនុវត្តនីតិវិធីពាក់ព័ន្ធដើម្បីបញ្ចប់ការងារនេះក្នុងពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោឆ្លងការខេត្តចំនួន៤ ក្នុងនោះឆ្លងកាត់ខេត្តកណ្តាលប្រវែង ៥៤ គ.ម, ខេត្តតាកែវប្រវែង ៦០គ.ម, ខេត្តកំពតប្រវែង ៤៣គ.ម និងខេត្តកែបប្រវែង ១៧,៥ គ.ម។
បើគ្មានការប្រែប្រួលទេ ដំណើរការពិនិត្យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់នៅបំណាច់ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះហើយ៕









-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា7 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត