ព័ត៌មាន
ឯកឧត្តម គួច ចំរើន៖ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីគាំទ្រយ៉ាងខ្លាំងក្លាចំពោះវីរៈភាពរបស់កងកម្លាំងជួរមុខ
បងប្អូនប្រជាពលរដ្ឋ បានផ្ដល់នូវការគាំទ្រ បងប្អូនកងកម្លាំងដែលនៅជួរមុខ ដោយសារតែពួកគាត់មិនអាចធ្វើដំណើរ មកបានទាំងអស់គ្នាតែបងប្អូនតែងតែផ្ដល់ជាសម្ភារៈ និងថវិការ ខ្លះទៀតគាត់មានជាពាក្យសម្ដី ស្មារតី គាត់តែងតែពោលពាក្យកោតសរសើរ ពោលពាក្យគាំទ្រ បង្ហាញពីការគាំទ្រយ៉ាងខ្លាំងខ្លាចំពោះវីរះភាពរបស់កងកម្លាំងរបស់យើងផងដែរប្រឹងប្រែងតស៊ូដែលនៅខាងមុខនេះដោយមិនរាលថយ។
មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារ ឱសថ និងថវិកា ជូនដល់កងកម្លាំងកំពុងឈរជើងជួរមុខ ចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ ខេត្តឧត្ដរមានជ័យនារសៀលម្សិលម៉ិញនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានបញ្ជាក់ថា៖ ត្រង់ថាស្ថានភាពនាវេលានេះមិនជាល្អនោះទេ អាកាសធាតុ មេឃខ្យល់ ភ្លៀងធ្លាក់ មូល ដង្កូវសត្វ តែងតែយាយីដល់បងប្អូនលើផ្នែករាងកាយ និងបញ្ហារផ្សេងជាដើមនោះ ប៉ុន្ដែបងប្អូនមិនបោះបង់ទីតាំងរបស់ខ្លួននោះទេ ទោះបីការលំបាក់អស់ទាំងនេះមករំខានដល់រូបរាងកាយរបស់បងប្អូនយ៉ាងណាក៏ដោយ។ ទាំងនេះបង្ហាញពីវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខ ដែលបានការពារបូរណភាពទឹកដី មិនឱ្យមានសត្រូវណាមកឈ្លានពានប្រទេសយើងឡើយ។
ជាក់ស្ដែងថ្ងៃនេះសម្រាប់អំណោយដែលយកមកប្រគល់ជូនបងប្អូននាថ្ងៃនេះគឺជាការចូលរួមចំណែកពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំងព្រះសង្ឃផងដែរនោះ បានចូលរួម ទាំងសំភារះ ទាំងស្មារតី ការគាំទ្រនេះបានបង្ហាញអំពីស្មារតីនៃការគាំទ្រកងកម្លាំងជួរមុខរបស់យើង។
ឯកឧត្តមអភិបាលក៏បានបញ្ជាក់ផងដែរថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ ពិសេសនៅតំបន់ទាំងបួនរួមមាន តំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ដែលកំពុងមានជំលោះ គឺត្រូវធ្វើការដោះស្រាយតាមយន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ហើយបន្ទាប់ពីបង្ហាញជំហរច្បាស់លាស់ក្នុងការដោះស្រាយតាមយន្តការតុលាការ(ICJ) ហើយយើងមានការឯកភាពជាតិតែមួយ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងកងទ័ពតែមួយ។ហើយប្រជាជនយើង បានបង្ហាញជំហរគាំទ្រតាមរយៈសកម្មភាព ការដើរដង្ហែក្បួនកាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ បង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយតាមផ្លូវតុលាការI(CJ)លើបញ្ហាជំលោះព្រំដែនកម្ពុជាថៃ និងជាការលើកទឹកចិត្តដល់កងទ័ពកំពុងឈរជើងយ៉ាងរឹងមាំការពារទឹកដីរបស់យើងនៅជួរមុខ។









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់