ព័ត៌មាន
ច្រកព្រំដែនអន្តរជាតិដូង-បានឡែម បើកឱ្យសិស្សឆ្លងកាត់ និងពលករខ្មែរចាកចេញពីថៃ
បាត់ដំបង៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ខេត្តច័ន្ទបុរី ប្រទេសថៃ បានបើកដំណើរការច្រកច្រកថ្មើជើង ដើម្បីឱ្យពលករខ្មែរវិលត្រឡប់មកស្រុកកំណើតវិញ និងរៀបចំឱ្យមានរថយន្ត និងក្រុមម៉ូតូកង់បីសម្រាប់ជួយសម្រួលដល់ពលករដែលមានសំភារៈច្រើន។ចំពោះច្រកចរាចរណ៍ទំនិញបានបន្តបិទទាំងស្រុង។
ចំពោះស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង-បានឡែម នៅព្រឹកនេះ មន្រ្តីប្រចាំការបានសម្របសម្រួលអនុញ្ញាតឱ្យសិស្សសាលាចេញ-ចូល នៅវេលាម៉ោង៧ព្រឹកដោយមានសិស្សចេញសរុប ១៩នាក់ ស្រី ១១នាក់ និងសិស្សចូលសរុប១៧នាក់ ស្រី០៩នាក់។
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការ នៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចក្នុង ការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែបការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ នៅប្រទេសថៃដែលមាន បំណងវិលត្រឡប់មកស្រុកកំណើតវិញ។
ដោយឡែកច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែនចំនួន៤ផ្សេង បានសម្របសម្រួលឱ្យសិស្សឆ្លងកាត់ ប៉ុន្តែសម្រាប់ការធ្វើដំណើរ និងការដោះដូរទំនិញត្រូវបានបិទទាំងស្រុង បន្ទាប់ពីភាគីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគី៕






-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង