ព័ត៌មាន
ចាប់ពីថ្ងៃទី១៧ដល់២៤ ខែមិថុនា មន្ត្រីកសិកម្មឃុំខេត្តព្រះវិហារ ជួយសម្របសម្រួលលក់ល្ពៅជូនកសិករបានចំនួន ៣៤៣ តោន
ព្រះវិហារ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីកសិកម្មឃុំក្នុងខេត្តព្រះវិហារ បានសម្របសម្រួលលក់ល្ពៅ ជូនកសិករ បានចំនួន ៣៤៣ តោន។
នៅថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ មន្រ្តីកសិកម្មឃុំរអាង ឃុំភ្មំត្បែងមួយ ស្រុកសង្គមថ្មី ពីស្ថានភាពការសម្របសម្រួលទីផ្សារល្ពៅជូនកសិករ ដោយបានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ មន្ត្រីរដ្ឋបាលស្រុកសង្គមថ្មី និងមន្រ្តីកសិកម្មឃុំស្ដៅ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ឃុំរវៀង ឃុំរីករាយ ស្រុករវៀង ឃុំភ្នំត្បែងពីរ និងឃុំថ្មី ស្រុកគូលែន បានចុះជួយសម្របសម្រួលទីផ្សារល្ពៅជូនកសិករ នៅក្នុងឃុំរអាង និងឃុំភ្មំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដូចខាងក្រោម៖
– បានសម្របសម្រួលលក់ជូនក្រុមហ៊ុន ជីសរីរាង្គចំនួន ៦៨តោន
– បានសម្របសម្រួលលក់ជូនផ្សារជីបម៉ុង បានចំនួន ៩០តោន
– បានសម្របសម្រួលលក់ជូន ផ្សារអ៊ីនអនបានចំនួន ៤៦តោន
– បានសម្របសម្រួលលក់ជូនផ្សារ Big C បានចំនួន ២តោន
– បានសម្របសម្រួលលក់ជូនលោកគណៈអភិបាលនៃគណៈអភិបាល ស្រុកឆែបជូនទាហានកងពលលេខ៣ ចំនួន ១២តោន
– បានសម្របសម្រួលលក់ជូនផ្សារម៉ាក្រូ បានចំនួន ៣៣តោន
– បានសម្របសម្រួលលក់ជូនក្រុមហ៊ុន E-Gets បានចំនួន ៥២តោន
– បានសម្របសម្រួលលក់ជូនសហគមន៍មូលនិធិ សម្តេចតេជោ បានចំនួន ២០តោន
– ក្រុមហ៊ុនZTO បានចំនួន ៥តោន
– ក្រុមហ៊ុនវិរៈប៊ុនថាំងបានចំនួន ១៥តោន
សរុបមន្ត្រីកសិកម្មឃុំក្នុងខេត្តព្រះវិហារ បានសម្របសម្រួលលក់ល្ពៅ ជូនកសិករ បានចំនួន ៣៤៣តោន គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥៕








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់