ព័ត៌មាន
កម្ពុជា-អូស្រ្តាលី ប្រកាសផ្លូវការនូវផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
កម្ពុជា-អូស្រ្តាលី ប្រកាសជាផ្លូវការ នូវផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួនបី ដែលជាការរតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលីជាមួយកម្ពុជា ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងជីវភាពរបស់ ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរ។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេស អូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ បានប្រកាសជាផ្លូវការនូវ “ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ រវាងអូស្រ្តាលីនិងកម្ពុជាឆ្នាំ២០២៥-២០២៩ (DPP)។ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍឆ្នាំ២០២៥-២០២៩ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាដ៏មុតមាំ និងយូរអង្វែង របស់អូស្ត្រាលី ក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍរបស់កម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
ផ្អែកលើទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងភាពជឿជាក់, ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ មានគោលបំណងលើក កម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ចីរភាព និងមានភាពធន់ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ។ ផែនការភាព ជាដៃគូសម្រាប់ការអភិវឌ្ឍ បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួនបី ដែលនឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលី ជាមួយកម្ពុជា ក្នុងរយៈពេលប្រាំឆ្នាំរួមមាន៖ ការពង្រឹងស្ថាប័ន, សេវាសាធារណៈប្រកបដោយបរិយាប័ន្ន, និងសេដ្ឋកិច្ចដែលមាន ភាពធន់ និងចីរភាព ។
ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ ចំពោះការរៀបចំផែនការភាពជាដៃគូសម្រាប់ការ អភិវឌ្ឍរវាងអូស្ត្រាលី-កម្ពុជាឆ្នាំ២០២៥-២០២៩, គោលដៅយុទ្ធសាស្ត្រការតម្រឹមអាទិភាព និងអភិក្រមសម្រាប់ការអនុវត្តប្រកបដោយ បរិយាប័ន្ន របស់ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការចូលរួមគាំទ្រការសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត លើកឡើងផងដែរថា អូស្ត្រាលីនិងកម្ពុជា មានភាពជាដៃគូដ៏យូរអង្វែង ក្នុងស្មារតីគោរពគ្នាទៅវិញ ទៅមក និងមានអាទិភាពសម្រាប់កិច្ចអភិវឌ្ឍន៍រួមគ្នា ក្នុងនោះខណៈដែលតម្រូវការនៃកិច្ចអភិវឌ្ឍន៍កម្ពុជា មានការវិវត្តជាបន្តបន្ទាប់, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងអូស្ត្រាលី-កម្ពុជា ក៏បានសម្របទៅនិងអាទិភាពការគាំទ្រផងដែរ ។ ផែនការភាពជាដៃគូសម្រាប់ ការអភិវឌ្ឍនេះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរវាងភាគីទាំងពីរ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ តាមរយៈការ រួមចំណែកគាំទ្រការលើកកម្ពស់កំណើនសេដ្ឋកិច្ចដែលមានភាពធន់, ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ, សន្តិសុខ ថាមពល និងទឹក, និងការលើកកម្ពស់ គុណភាពការគ្របដណ្តប់ និងលទ្ធភាពទទួលបានការថែទាំសុខភាពនិងការគាំពារសង្គម។ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ បានឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញារបស់អូស្ត្រាលីចំពោះប្រជាជនកម្ពុជា និងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ជារួម៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ថៃធ្លាប់ប្រកាសថាស្រឡាញ់សន្ដិភាព ប៉ុន្តែបែរជាប្រកាសប្រើប្រាស់កម្លាំង មិនដោះស្រាយសន្តិវិធី