ព័ត៌មាន
ក្រុមហ៊ុនអាមេរិកដ៏ធំមួយ បង្ហាញការតាំងចិត្តខ្ពស់ក្នុងការស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក
ក្រុមហ៊ុនអាមេរិកដ៏ធំមួយ ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា បង្ហាញពីការតាំងចិត្តខ្ពស់ ក្នុងការស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើម នៅក្នុងស្រុក ដែលមានគុណភាព និងកម្លាំងផលិតភាព ស្របទៅតាមតម្រូវការផលិតកម្មរបស់ក្រុមហ៊ុន។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដឹកនាំដោយលោក Paulo Gaspar Rodrigues នាយកប្រតិបត្តិ ក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាព នៃដំណើរការវិនិយោគរបស់ ក្រុមហ៊ុននៅកម្ពុជា និងចំណុចគន្លឹះពាក់ព័ន្ធនានា សំដៅលើកកម្ពស់កិច្ចសហការឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត រវាងផ្នែករដ្ឋ និងក្រុមហ៊ុនផ្ទាល់។
តាមរយៈជំនួបនេះ លោក Paulo Gaspar Rodrigues បានបង្ហាញពីការតាំងចិត្តខ្ពស់ ដើម្បីស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុ ដើមនៅក្នុងស្រុក ដែលមានគុណភាព និងកម្លាំងផលិតភាពស្របទៅតាមតម្រូវការផលិតកម្មរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា សំដៅជាចំណែកដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការសាទរ ចំពោះការលើកឡើងខាងលើ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងបានជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិ- បាល ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ច ពិសេស តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ លើកិច្ចថែទាំគាំទ្រការវិនិយោគឯកជន ដែលកំពុងដំណើរការនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាកត្តាដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចជាតិ ជាមួយគ្នានេះដែរ ការទិញធាតុចូល ឬប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក វិនិយោគិននឹងទទួលបានការលើក ចិត្តបន្ថែម ដែលនេះគឺជាការលើកទឹកចិត្តមួយ ក្នុងចំណោមយន្តការលើកទឹកចិត្តជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីទាក់ ទាញ និងជំរុញការវិនិយោគប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព៕អត្ថបទ៖ សុន រ៉ាឌី,






-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ