ព័ត៌មាន
ក្រុមការងារក្រសួងកសិកម្ម ចុះពិនិត្យការបង្កបង្កើនផលដំណាំស្រូវវស្សា បន្លែ និងការចិញ្ចឹមសត្វនៅភូមិចំនួនពីរក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលការងារបង្កបង្កើនផលដំណាំស្រូវវសា បន្លែ និងពិនិត្យមើលការចិញ្ចឹមសត្វ នៅភូមិទ័ពស្រូវ និងភូមិផ្លូវគោ ក្នុងខេត្តកំពង់ឆ្នាំង។
បើតាមឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងដំណើរនេះ ក្រុមការងារបានចុះពិនិត្យមើលការដាំដុះដំណាំបន្លែរបស់កសិករ ស សាម៉ន ស្ថិតនៅភូមិទ័ពស្រូវ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងចុះពិនិត្យមើលការចិញ្ចឹមសត្វមាន់ ជ្រូក ស្ថិតនៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ។
ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សារបស់ប្រជាកសិករនៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយជារួមការងារបង្កបង្កើនផលស្រូវវស្សារបស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង អនុវត្តបានផ្ទៃដីដាំដុះ ១៣០ ៨៥១ហិកតាស្មើនឹង ៩០.២៤% លើផែនការ ១៤៥ ០០០ហិកតា ក្នុងនោះស្រូវស្រាល ២៧ ៤១៩ហិកតា, ស្រូវកណ្តាល ៥៤ ១៨៥ហិកតា និងស្រូវធ្ងន់ ៤៩ ២៤៧ហិកតា បើប្រៀបធៀបឆ្នាំ២០២៤ លឿនជាង ២០ ៩២៥ហិកតា៕






-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ