ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះជួបមន្រី្តសុខាភិបាល នៅមណ្ឌលសុខភាពព្រែកលួង ដើម្បីស្វែងយល់ពីមូលដ្ឋាន និងការបម្រើសេវាសុខភាព
ភ្នំពេញ ៖ ស្របពេលតែមួយ ចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំដល់បុគ្គលិកសុខាភិបាលពីក្រសួងសុខាភិបាល ដល់គ្រប់មូលដ្ឋានស្រុក ឃុំ ទន្ទឹមនឹងនោះឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល ក៏បានអញ្ជើញចុះជួបផ្ទាល់ជាមួយសហភាតរៈភ្លាមនៅមណ្ឌលសុខភាព ព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីមើលការសិក្សាស្វែងយល់ពីមូលដ្ឋាន និងការបម្រើសេវាសុខភាពនៅនឹងកន្លែងរបស់បងប្អូន, នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
នាឱកាសក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ និងបានណែនាំដល់មន្រ្តីសុខាភិបាល ត្រូវយកចិត្តទុកដាក់ លើការថែរក្សាបរិស្ថានស្អាត លើសុជីវធម៌ខ្ពស់ ឥរិយាបទថ្លៃថ្នូរ រួសរាយរាក់ទាក់ រក្សាវិន័យការងារល្អ បង្ហាញឱ្យឃើញនូវជំហរទំនួលខុសត្រូវ និងរក្សាភាពជឿជាក់ពីប្រជាពលរដ្ឋ។ បន្ថែមពីនេះ គឺខិតខំអោយបានល្អការរក្សាទុកដាក់ឱសថ វ៉ាក់សាំង ការថែរក្សាសម្ភារៈបរិក្ខារពេទ្យឱ្យបានគត់មុតត្រឹមត្រូវ និងត្រូវព្យាយាមបង្កើនសកម្មភាពពិនិត្យ ព្យាបាលជំងឺ ជាប់ជាប្រចាំត្រៀមទទួលបងប្អូនអ្នកជំងឺ ក៏ដូចជាបងប្អូនដែលមករកទទួលសេវាសុខភាពក្នុងមណ្ឌលសុខភាពផងដែរ៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ