ព័ត៌មាន
ក្រសួងការងារ និងអង្គការ PSE ឯកភាពគ្នាជំរុញការបណ្ដុះបណ្ដាលជំនាញ ធីវ៉េត ដល់យុវជន និងប្រជាពលរដ្ឋទូទៅ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានឯកភាពគ្នាចុះកិច្ចព្រមព្រៀង ក្រោមគម្រោង «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ។

កម្មវិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា (Gauquelin des Pallières Leakhena) នាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE ក្រោមគម្រោង«ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា អង្គការ PSE ជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនដែលងាយរងហានិភ័យឱ្យមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។ ឯកឧត្តម បានកោតសរសើរចំពោះអង្គការ ដែលបានខិតខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរួមចំណែកជួយដល់កុមាររងគ្រោះនាពេលកន្លងមក ហើយរួមចំណែកផ្ដល់ការអប់រំបណ្ដុះបណ្ដាល ធីវ៉េត ដែលជាការផលិតកម្លាំងពលកម្មសម្រាប់ផ្គត់ផ្គង់ដល់វិស័យឯកជនកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នយើងទាំងពីរ ក្នុងការអនុវត្តគម្រោងដំណាក់កាលទី២ ដែលមានរយៈពេល ៣ឆ្នាំទៅមុខ ដោយផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដល់សិស្ស និស្សិតយ៉ាងច្រើនបន្ថែមទៀតព្រមទាំងបានបង្កើនឱកាសការងារនៅប្រទេសកម្ពុជា ផងដែរ។

ក្នុងនាមអង្គការ PSE លោកស្រីនាយិកា បានលើកឡើងថា អង្គការបានទទួលកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការសម្របសម្រួលបើកដំណើរការវិទ្យាស្ថាន PSE កាលពីឆ្នាំ២០១១ ដើម្បីផ្ដល់ឱកាសការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនដែលងាយរងហានិភ័យ ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

លោកស្រី បានបញ្ជាក់ថា អង្គការ PSE មានកិត្តិយសខ្លាំងណាស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងការងារ សម្រាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ដើម្បីផ្ដល់ឱកាសក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនកម្ពុជាឱ្យមានជំនាញជាក់លាក់សម្រាប់កសាងអនាគត និងប្រទេសជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា