ព័ត៌មាន
កម្ពុជាកំពុងត្រៀមលក្ខណៈនៃវិស័យ MSMEs សម្រាប់ការចាកចេញពីប្រទេស LDC
កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីត្រៀមលក្ខណៈនៅក្នុងវិស័យនេះ សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ដើម្បីជំរុញផ្លាស់ប្តូរនូវរបត់សេដ្ឋកិច្ច និងសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញគណធិបតី ក្នុងកម្មវិធីទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ឆ្នាំ២០២៥ ដែល ទិវានេះបានលើកឡើងអំពីប្រធានបទ ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ដោយនៅក្នុងទិវានេះ មានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឯកអគ្គរដ្ឋទូតអាល្លីម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា, អង្គការដៃគូ និងការចូលរួមពីវិស័យឯកជននានា។

ជុំវិញវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនេះ ឃើញថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងគោលដៅ អភិវឌ្ឍន៍ទីផ្សារការងារ ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ច, សហគ្រិនភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធជាដើម, ជាក់ស្តែងការរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាការបោះជំហានថ្មីមួយទៀតរបស់រាជរដ្ឋាភិ- បាល ដើម្បីជួយជ្រោមជ្រែង និងលើកកម្ពស់សហគ្រាសក្នុងស្រុក ឲ្យក្លាយជាសហគ្រាសមានសក្តានុពល សម្រាប់ការផ្គត់ផ្គង់ និង ប្រកួតប្រជែងលើទីផ្សារ និងការនាំចេញជាដើម។
បញ្ហានេះ, រាជរដ្ឋាភិបាលក៏បានទទួលស្គាល់តួនាទីដ៏សំខាន់ របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការជំរុញកំណើន សេដ្ឋកិច្ច បង្កើតការងារ និងបណ្តុះនវានុវត្តន៍, ហើយនេះក៏ជាឱកាសមួយដើម្បីបង្ហាញពីសមិទ្ធផលរបស់សហគ្រិនកម្ពុជា និងផ្តល់ ជូនពួកគាត់នូវព័ត៌មាន ឧបករណ៍ និងធនធានចាំបាច់ ដើម្បីជំរុញឱ្យរីកចម្រើនលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ដែលកាន់តែមានការប្រកួតប្រជែងខ្លាំងក្លា៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា