Connect with us

ព័ត៌មាន

ប្រតិភូសភាពាណិជ្ជកម្មនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាផ្ដល់ជូនកងកម្លាំងជួរមុខនៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ ៖ ប្រតិភូសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប ដឹកនាំដោយអ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ឧកញ៉ា អង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្កម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ ខេត្តសៀមរាប រួមជាមួយលោក លោកស្រីសមាជិក សមាជិកា និងអាជីវករ ម្ចាស់សហគ្រាស បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចុះសួរសុខទុក្ខកងកម្លាំង កងពលតូចថ្មើរជើងលេខ៤២ ប្រចាំទិសទី៣ ប្រាសាទតាមាន់ និងវីរៈសេនាតូចលេខ៤៤៤ តំបន់ប្រតិបត្តិការឧត្តមមានជ័យ ប្រចាំការទិសប្រាសាទតាក្របី ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពិធីប្រគល់នេះធ្វើនៅសឹករងខេត្តឧត្តរមានជ័យ សង្កាត់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរអ្នកឧកញ៉ា ភួ វាសនា ឧកញ៉ា អ៊ឹង វណ្ណម៉ៅ និងលោក សុខ ណារ៉េត បាទមានប្រសាសន៍លើកឡើងថា ការចុះសួរសុខទុក្ខនេះគឺជាការលើកទឹកចិត្តដល់កងកម្លាំងរបស់យើង ដែលមានឈាមខ្មែរដូចគ្នា បូជាសាច់ស្រស់ឈាមស្រស់ ជូនជាតិមាតុភូមិក្នុងការការពារប្រាសាទ នេះគឺសរបញ្ជាក់ឲ្យឃើញថា ខ្មែរគ្រប់រូបគួររួបរួមគ្នាសាមគ្គីគ្នា ដើម្បីជាតិមាតុភូមិកម្ពុជា មិនឲ្យជាតិសាសន៍ផ្សេង មើលងាយឈ្លានពានបាននោះឡើយ ជាពិសេសពពួកចោរសៀម ដែលមានមហិច្ឆតាចង់ឈ្លានពាន មកលើទឹកដីខ្មែររបស់យើង ជាបន្តបន្ទាប់។

ឧកញ៉ាបានបន្តថា ដោយមើលឃើញពីការលះបង់ដ៏ធំធេង របស់បងៗកងទ័ពនេះ ហើយ យើងខ្ញុំទាំងអស់គ្នាបានរួបរួមសាមគ្គីគ្នា សហការគ្នាគៀងគរជាមូលនិធិ ដើម្បីជាការលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដើម្បីរួមចំណែក ក្នុងការលះបង់របស់បងៗកងទ័ពនាថ្ងៃនេះ ពោល….ជាកងទ័ពជួរក្រោយ ទឹកចិត្តខ្មែរជួយខ្មែររួមគ្នាជាធ្លុងមួយ បេះដូងក្បែរតែមួយ។ ជាពិសេស សូមគោរពជូនពរបងៗកងទ័ពជាទីគោរព ស្រឡាញ់ ទទួលបានជ័យជំនះ ឈ្នះមារសត្រូវដែលមានបំណង ឈ្លានពានបូរណៈភាពដែនដីជាតិខ្មែរយើង។

សម្រាប់សម្ភារៈគ្រឿងឧបភោគ បរិភោគ និងថវិការមួយចំនួន ដែលយកទៅប្រគល់ជូនរួមមាន មីជាតិចំនួន ១០០កេស, សាច់ក្រក២០គីឡូ, ស្ករគ្រាប់៤កេស, ថ្នាំពេទ្យ១០ប្រអប់, ទឹកសុីអុីវ១០០យួរ ៦,ទឹកត្រី១០០យួរ ៧,សៀងផ្អែម៦០គីឡូ ៨,សៀងប្រៃ៤០គីឡូ ៩,ឆៃពៅផ្អែម៤០គីឡូ ១០,ទឹកសុទ្ធ២០០យួរ ១១,អង្ករ២០០០គីឡូក្រាម ១២,កាហ្វេ៤កេសធំ ១៣,តង់២x៣ម៉ែត្រ១១០តង់ ១៤,ធូបមូស៤កេស ១៥,ពងទា៩០០គ្រាប់ ១៦,ត្រីងៀត៩៧គីឡូ ១៧,នំធុង១០ធុង ១៨,ថវិការ១៨,៦០០,០០០រៀល។ ដោយឡែករដ្ឋបាលស្រុកក្រឡាញ់សម្រាប់គ្រឿងឧបភោគ បរិភោគ រួមមាន៖ -ត្រីងៀត ៦០គក-ត្រីឆ្អេីរ ៥គក-ផ្អក១៨គីឡូកន្លះ-សាច់ក្រក ២២គីឡូកន្លះ-ពងត្រី ៥គក-ត្រីខ ១៥យួរ បន្ថែម ១២កំប៉ុង-មី៣៤កេស បន្ថែម ៥កេសធំ-ទឹកសុទ្ធធម្មតា ១៦០យួរ-ស្ករស ៣ថង់ធំ-អំបិល ១០ថង់-ប៊ីចេង ២៨កញ្ចក់ បន្ថែម ៥គក-ទឹកក្រូចដបធំ ១យួរ-ភេសជ្ជៈវើក ២កេស-ភេសជ្ជៈអាយ ២កេស-អង្ករ ១ការុង បន្ថែម១បេ-រ៉តឌី ៤ថង់-បារី ២១សុង-កាហ្វេ ១០ថង់-ខ្ទឹម ១១គក-ទឹកត្រី ៣០យួរ-ទឹកស៉ីអ៉ីវ ១២យួរ-ប្រហុក ៥គក-ម្ទេសបុក ១កញ្ចក់ធំ-ម្ជូរអំពិល ១ថង់ធំនិងបន្លែចម្រុះ ២៤២គីឡូក្រាម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia